ព្រះត្រៃបិដក ភាគ ១៣

ដោយ​កាយ​ ​និង​វាចា១​។​ ​ភិក្ខុ​ចេញ​ចាក​អាបត្តិ​ ​ដោយ​អាការ៣យ៉ាង​ដទៃទៀត​ ​គឺ​ ​ចេញ​ចាក​ក្នុង​កណ្តាល​សង្ឃ១​ ​ក្នុង​កណ្តាល​គណៈ១​ ​ក្នុង​សំណាក់​នៃ​បុគ្គល១​។​ ​ការ​ឲ្យ​អ​មូឡ្ហ​វិន័យ​ ​មិន​ប្រកបដោយ​ធម៌​ ​មាន៣យ៉ាង​។​ ​ការ​ឲ្យ​អ​មូឡ្ហ​វិន័យ​ ​ប្រកបដោយ​ធម៌​ ​មាន៣យ៉ាង​។​ ​
 [​៤៥​]​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​គប្បី​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣គឺ​ ​ភិក្ខុ​ជា​អ្នកបង្កហេតុ​ ​បង្ក​ជំលោះ​ ​បង្ក​វិវាទ​ ​បង្ក​តិរច្ឆានកថា​ ​បង្ក​អធិករណ៍​ក្នុង​សង្ឃ១​ ​ជា​មនុស្ស​ល្ងង់​ ​មិន​ឈ្លាសវៃ​ ​ច្រើន​ដោយ​អាបត្តិ​ ​មិន​មានការ​កំណត់​អាបត្តិ១​ ​ជា​បុគ្គល​នៅ​ច្រឡូកច្រឡំ​ដោយ​គ្រហស្ថ​ ​ដោយ​ការ​ច្រឡូកច្រឡំ​មិន​សមគួរ១​។​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​គប្បី​ធ្វើ​និ​យស្ស​កម្ម​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣គឺ​ ​ភិក្ខុ​ជា​អ្នកបង្កហេតុ​។​បេ​។​ ​បង្ក​អធិករណ៍​ក្នុង​សង្ឃ១​ ​ជា​មនុស្ស​ល្ងង់​ ​មិន​ឈ្លាសវៃ​ ​ច្រើន​ដោយ​អាបត្តិ​ ​មិន​មានការ​កំណត់​អាបត្តិ១​ ​ជា​អ្នក​នៅ​ច្រឡូកច្រឡំ​ដោយ​គ្រហស្ថ​ ​ដោយ​ការ​ច្រឡូកច្រឡំ​មិន​សមគួរ១​។​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​គប្បី​ធ្វើ​បព្វាជនីយ​កម្ម​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣គឺ​ ​ភិក្ខុ​អ្នកបង្កហេតុ​។​បេ​។​ ​
ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 636803452133212418
ទៅកាន់ទំព័រ៖