ព្រះត្រៃបិដក ភាគ ១៣

ឧទ្ទាន​ ​គឺ​បញ្ជីរឿង​នៃ​មុសាវាទ​វគ្គ​នោះ​ ​ដូច្នេះ​


​[​២៨៤​]​ ​និយាយ​អំពី​មុសាវាទ១​ ​អំពី​សង្ឃ​ត្រូវ​សង្កត់សង្កិន​ភិក្ខុ១​ ​អំពី​ភិក្ខុ​ប្រកបដោយ​អង្គ៥ដទៃទៀត១​ ​អំពី​ការសាកសួរ១​ ​អំពី​ភិក្ខុ​ត្រូវអាបត្តិ១​ ​អំពី​ភិក្ខុ​ត្រូវអាបត្តិ​ ​ដោយ​អាការ៥ដទៃទៀត១​ ​អំពី​ពៀរ១​ ​អំពី​កិរិយា​វៀរ១​ ​អំពី​សេចក្តី​វិនាស១​ ​អំពី​សេចក្តី​បរិបូណ៌១​ ​(​នេះ​)​ ​ជា​សង្គហ​វគ្គទី​ប្រាំពីរ​។​

 [​២៨៥​]​ ​ព្រះ​ឧបាលិ​ ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ប៉ុន្មាន​ ​ដែល​ភិក្ខុនី​សង្ឃ​ត្រូវ​ធ្វើ​កម្ម​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៥​ ​ដែល​ភិក្ខុនី​សង្ឃ​ ​ត្រូវ​ធ្វើ​កម្ម​ ​គឺ​ភិក្ខុនី​សង្ឃ​ ​មិន​ត្រូវ​ថ្វាយបង្គំ​ភិក្ខុ​នោះ​ឡើយ​។​ ​អង្គ៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​បើក​កាយ​បង្ហាញ​ពួក​ភិក្ខុនី១​ ​បើក​ភ្លៅ​បង្ហាញ១​ ​បើក​អង្គជាត​បង្ហាញ១​ ​បើក​ចង្កួយស្មា​ទាំងសងខាង​បង្ហាញ១​ ​និយាយ​ល្បួង​ ​ឬ​ផ្សំផ្គុំ​នឹង​គ្រហស្ថ១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៥នេះឯង​ ​ដែល​ភិក្ខុនី​សង្ឃ​ ​ត្រូវ​ធ្វើ​កម្ម​ ​គឺ​ភិក្ខុនី​សង្ឃ​មិន​ត្រូវ​ថ្វាយបង្គំ​ភិក្ខុ​នោះ​ឡើយ​។
ថយ | ទំព័រទី ៣១៣ | បន្ទាប់
ID: 636804137890055466
ទៅកាន់ទំព័រ៖