ព្រះត្រៃបិដក ភាគ ១៣

 [​២៨៦​]​ ​ព្រះ​ឧបាលិ​ ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សង្ឃ​ត្រូវ​ធ្វើ​កម្ម​ ​ដល់​ភិក្ខុនី​ដែល​ប្រកបដោយ​អង្គ​ប៉ុន្មាន​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​សង្ឃ​ត្រូវ​ធ្វើ​កម្ម​ដល់​ភិក្ខុនី​ ​ដែល​ប្រកបដោយ​អង្គ៥​។​ ​អង្គ៥​ ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុនី​ដែល​បើក​កាយ​បង្ហាញ​ពួក​ភិក្ខុ១​ ​បើក​ភ្លៅ​បង្ហាញ១​ ​បើក​អង្គជាត​បង្ហាញ១​ ​បើក​ចង្កួយស្មា​ទាំងសងខាង​បង្ហាញ១​ ​និយាយ​ល្បួង​ ​ឬ​ផ្សំផ្គុំ​នឹង​គ្រហស្ថ១​។​ ​ម្នាល​ឧបាលិ​ ​សង្ឃ​ត្រូវ​ធ្វើ​កម្ម​ ​ដល់​ភិក្ខុនី​ ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​។​ ​ម្នាល​ឧបាលិ​ ​សង្ឃ​ត្រូវ​ធ្វើ​កម្ម​ ​ដល់​ភិក្ខុនី​ ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត​។​ ​អង្គ៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុនី​ព្យាយាម​ដើម្បី​មិន​ឲ្យ​មានលាភ​ ​ដល់​ពួក​ភិក្ខុ១​ ​ព្យាយាម​ ​ដើម្បី​មិន​ឲ្យ​មានប្រយោជន៍​ ​ដល់​ពួក​ភិក្ខុ១​ ​ព្យាយាម​ ​ដើម្បី​មិន​ឲ្យ​មាន​ទីលំនៅ​ ​ដល់​ពួក​ភិក្ខុ១​ ​ជេរ​គំរាម​ភិក្ខុ​ទាំងឡាយ១​ ​ធ្វើ​ពួក​ភិក្ខុនី​ ​ឲ្យ​បែក​ចាក​ពួក​ភិក្ខុ១​។​ ​ម្នាល​ឧបាលិ​ ​សង្ឃ​ត្រូវ​ធ្វើ​កម្ម​ ​ដល់​ភិក្ខុនី​ ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​។​ ​ម្នាល​ឧបាលិ​ ​សង្ឃ​ត្រូវ​ធ្វើ​កម្ម​ ​ដល់​ភិក្ខុនី​ ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត​។​ ​អង្គ៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុនី​ព្យាយាម​ ​ដើម្បី​មិន​ឲ្យ​មានលាភ​ ​ដល់​ភិក្ខុ១​ ​ព្យាយាម​ ​ដើម្បី​មិន​ឲ្យ​មានប្រយោជន៍​ ​ដល់​ពួក​ភិក្ខុ១​ ​ព្យាយាម​ ​ដើម្បី​មិន​ឲ្យ​មាន​ទីលំនៅ​ ​ដល់​ពួក​ភិក្ខុ១​ ​
ថយ | ទំព័រទី ៣១៥ | បន្ទាប់
ID: 636804138465688390
ទៅកាន់ទំព័រ៖