ព្រះត្រៃបិដក ភាគ ១៣
ជេរគំរាមភិក្ខុ១ ផ្សំផ្គុំពួកភិក្ខុនី និងពួកភិក្ខុ១។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្ម ដល់ភិក្ខុនី ដែលប្រកបដោយអង្គ៥នេះឯង។
[២៨៧] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុដែលប្រកបដោយអង្គប៉ុន្មាន មិនត្រូវបញ្ឈប់នូវឱវាទ ដល់ភិក្ខុនីទាំងឡាយ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ មិនត្រូវបញ្ឈប់នូវឱវាទ ដល់ភិក្ខុនីទាំងឡាយទេ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនមានសេចក្តីខ្មាស១ ជាមនុស្សល្ងង់១ មិនមែនជាបកតត្ត១ ជាអ្នកនិយាយប៉ង ញុំាងភិក្ខុដទៃឲ្យឃ្លាតចាក (សាសនា)១ មិនប្រាថ្នានឹងចេញចាកអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវបញ្ឈប់នូវឱវាទ ដល់ភិក្ខុនីទាំងឡាយទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏មិនត្រូវបញ្ឈប់នូវឱវាទ ដល់ភិក្ខុនីទាំងឡាយដែរ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមានកាយសមាចារមិនបរិសុទ្ធ១ មានវចីសមាចារមិនបរិសុទ្ធ១ មានអាជីវៈមិនបរិសុទ្ធ១ ជាមនុស្សល្ងង់ មិនឈ្លាសវៃ១ កាលបើគេសាកសួរ ក៏មិនអាចនឹងឲ្យគេសាកសួរ១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង
ID: 636804138758995166
ទៅកាន់ទំព័រ៖