ព្រះត្រៃបិដក ភាគ ១៣
មិនត្រូវបញ្ឈប់នូវឱវាទ ដល់ភិក្ខុនីទាំងឡាយទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏មិនត្រូវបញ្ឈប់នូវឱវាទ ដល់ភិក្ខុនីទាំងឡាយដែរ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុប្រកបដោយអនាចារ ខាងផ្លូវកាយ១ ប្រកបដោយអនាចារ ខាងផ្លូវវាចា១ ប្រកបដោយអនាចារ ទាំងផ្លូវកាយ ទាំងផ្លូវវាចា១ ជេរគំរាមពួកភិក្ខុនី១ នៅច្រឡូកច្រឡំនឹងពួកភិក្ខុនី ដោយសេចក្តីច្រឡូកច្រឡំមិនសមគួរ១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង មិនត្រូវបញ្ឈប់នូវឱវាទ ដល់ភិក្ខុនីទាំងឡាយទេ។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ក៏មិនត្រូវបញ្ឈប់នូវឱវាទ ដល់ភិក្ខុនីទាំងឡាយដែរ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនមានសេចក្តីខ្មាស១ ជាមនុស្សល្ងង់១ មិនមែនជាបកតត្ត១ ជាអ្នកធ្វើនូវការបង្កហេតុ ធ្វើនូវជម្លោះ១ ជាអ្នកមិនធ្វើនូវសិក្ខាឲ្យបរិបូណ៌១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវបញ្ឈប់នូវឱវាទ ដល់ភិក្ខុនីទាំងឡាយទេ។
ID: 636804138979567783
ទៅកាន់ទំព័រ៖