ព្រះត្រៃបិដក ភាគ ១៣

 [​២៨៨​]​ ​ព្រះ​ឧបាលិ​ ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ប៉ុន្មាន​ ​ដែល​មិន​ត្រូវឲ្យ​ពួក​ភិក្ខុនី​កាន់​យក​ឱវាទ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៥​ ​ដែល​មិន​ត្រូវឲ្យ​ពួក​ភិក្ខុនី​កាន់​យក​ឱវាទ​។​ ​អង្គ៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​ប្រកបដោយ​អនាចារ​ ​ខាង​ផ្លូវកាយ១​ ​ប្រកបដោយ​អនាចារ​ ​ខាង​ផ្លូវ​វាចា១​ ​ប្រកបដោយ​អនាចារ​ ​ទាំង​ផ្លូវកាយ​ ​ទាំង​ផ្លូវ​វាចា១​ ​ជា​អ្នក​ជេរ​គំរាម​ពួក​ភិក្ខុនី១​ ​ជា​អ្នក​នៅ​ច្រឡូកច្រឡំ​នឹង​ពួក​ភិក្ខុនី​ ​ដោយ​សេចក្តី​ច្រឡូកច្រឡំ​មិន​សមគួរ១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​មិន​ត្រូវឲ្យ​ពួក​ភិក្ខុនី​កាន់​យក​ឱវាទ​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​ក៏​មិន​ត្រូវឲ្យ​ពួក​ភិក្ខុនី​កាន់​យក​ឱវាទ​ដែរ​។​ ​អង្គ៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​មិន​មាន​សេចក្តី​ខ្មាស១​ ​ជា​មនុស្ស​ពាល១​ ​មិនមែន​ជា​បកត​ត្ត១​ ​ជា​អ្នកដំណើរ១​ ​ជា​អ្នកមាន​ជម្ងឺ១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​មិន​ត្រូវឲ្យ​ពួក​ភិក្ខុនី​កាន់​យក​ឱវាទ​។​
ថយ | ទំព័រទី ៣១៨ | បន្ទាប់
ID: 636804139251493336
ទៅកាន់ទំព័រ៖