ព្រះត្រៃបិដក ភាគ ១៣

​ឧទ្ទាន​ ​គឺ​បញ្ជីរឿង​នៃ​ភិក្ខុនី​ឱវាទ​វគ្គ​នោះ​ ​ដូច្នេះ​


​[​២៩០​]​ ​និយាយ​អំពី​រឿង​ ​ដែល​ភិក្ខុនី​សង្ឃ​ត្រូវ​ធ្វើ​កម្ម១​ ​អំពី​កម្ម​ពីរ​យ៉ាង​ ​ដែល​ភិក្ខុនី​សង្ឃ​ត្រូវ​ធ្វើ​ដល់​ភិក្ខុ​ប្រកបដោយ​អង្គ៥ដទៃទៀត១​ ​អំពី​កម្ម៣យ៉ាង​ ​ដែល​សង្ឃ​ត្រូវ​ធ្វើ​ដល់​ពួក​ភិក្ខុនី១​ ​អំពី​ភិក្ខុ​មិន​ត្រូវ​បញ្ឈប់​ឱវាទ​ ​មាន២ទុ​កៈ១​ ​អំពី​ភិក្ខុ​មិន​ត្រូវឲ្យ​កាន់​យក​ឱ​មាន​ ​មាន២ទុ​កៈ​ ​ដែល​ព្រះមានព្រះភាគ​ត្រាស់​ហើយ១​ ​អំពី​ទុ​កៈ២​ ​ក្នុង​ការ​និយាយ​ធម៌១​។​

 [​២៩១​]​ ​ព្រះ​ឧបាលិ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ប៉ុន្មាន​ ​ដែល​សង្ឃ​មិន​ត្រូវ​សន្មត​ដោយ​ឧ​ព្វា​ហិ​កា​កម្ម​(​១​)​ ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៥​ ​សង្ឃ​មិន​ត្រូវ​សន្មត​ដោយ​ឧ​ព្វា​ហិ​កា​កម្ម​ទេ​។​ ​អង្គ៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​មិន​ឈ្លាស​ ​ក្នុង​អដ្ឋកថា១​ ​មិន​ឈ្លាស​ក្នុង​បាលី១​ ​មិន​ឈ្លាស​ក្នុង​ភាសា១​ ​មិន​ឈ្លាស​ក្នុង​ព្យញ្ជនៈ​ ​(​មាន​សិថិល​ ​និង​ធនិត​ជាដើម​)​១​ ​មិន​ឈ្លាស​ក្នុង​ពាក្យ​ខាងដើម​ ​និង​ខាងចុង១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​សង្ឃ​មិន​ត្រូវ​សន្មត​ដោយ​ឧ​ព្វា​ហិ​កា​កម្ម​ទេ​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​សង្ឃ​គប្បី​សន្មត​ដោយ​ឧ​ព្វា​ហិ​កា​កម្ម​បាន​។​ ​
​(​១​)​ ​ការ​ជ្រើសរើស​យក​ភិក្ខុ​អំពី​សង្ឃ​ ​ដើម្បី​រម្ងាប់​អធិករណ៍​ ​ដែល​កើតឡើង​ ​ហៅថា​ ​ឧ​ព្វា​ហិ​កា​កម្ម​
ថយ | ទំព័រទី ៣២១ | បន្ទាប់
ID: 636804140437661181
ទៅកាន់ទំព័រ៖