ព្រះត្រៃបិដក ភាគ ១៣

អង្គ៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​ឈ្លាស​ ​ក្នុង​អដ្ឋកថា១​ ​ឈ្លាស​ក្នុង​បាលី១​ ​ឈ្លាស​ក្នុង​ភាសា១​ ​ឈ្លាស​ក្នុង​ព្យញ្ជនៈ១​ ​ឈ្លាស​ក្នុង​ពាក្យ​ខាងដើម​ ​និង​ខាងចុង១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​សង្ឃ​គប្បី​សន្មត​ដោយ​ឧ​ព្វា​ហិ​កា​កម្ម​បាន​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​សង្ឃ​ក៏​មិន​ត្រូវ​សន្មត​ដោយ​ឧ​ព្វា​ហិ​កា​កម្ម​ដែរ​។​ ​អង្គ៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​ជា​អ្នក​ក្រោធ​ ​បណ្តោយ​ឲ្យ​សេចក្តី​ក្រោធ​គ្រប​សង្កត់១​ ​មាន​សេចក្តី​លុបគុណ​ ​បណ្តោយ​ឲ្យ​សេចក្តី​លុបគុណ​ ​គ្រប​សង្កត់១​ ​មាន​សេចក្តី​លើកខ្លួន​ ​បណ្តោយ​ឲ្យ​សេចក្តី​លើកខ្លួន​គ្រប​សង្កត់១​ ​មាន​សេចក្តី​ច្រណែន​ ​បណ្តោយ​ឲ្យ​សេចក្តី​ច្រណែន​គ្រប​សង្កត់១​ ​មាន​សេចក្តី​ប្រកាន់​ដោយ​ទិដ្ឋិ​របស់​ខ្លួន​ ​មាន​សេចក្តី​ប្រកាន់​មាំ​ ​លះបង់​បាន​ដោយ​កម្រ១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​សង្ឃ​មិន​ត្រូវ​សន្មត​ដោយ​ឧ​ព្វា​ហិ​កា​កម្ម​ទេ​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​សង្ឃ​គប្បី​សន្មត​ដោយ​ឧ​ព្វា​ហិ​កា​កម្ម​បាន​។​ ​អង្គ៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​ជា​អ្នក​មិន​ក្រោធ​ ​មិន​បណ្តោយ​ឲ្យ​សេចក្តី​ក្រោធ​គ្រប​សង្កត់១​ ​ជា​មនុស្ស​មិន​មាន​សេចក្តី​លុបគុណ​ ​មិន​បណ្តោយ​ឲ្យ​សេចក្តី​លុបគុណ​ ​គ្រប​សង្កត់១​ ​ជា​មនុស្ស​មិន​មាន​សេចក្តី​លើកខ្លួន​ ​មិន​បណ្តោយ​ឲ្យ​សេចក្តី​
ថយ | ទំព័រទី ៣២២ | បន្ទាប់
ID: 636804140681015100
ទៅកាន់ទំព័រ៖