ព្រះត្រៃបិដក ភាគ ១៣

លើកខ្លួន​គ្រប​សង្កត់១​ ​ជា​មនុស្ស​មិន​ច្រណែន​ ​មិន​បណ្តោយ​ឲ្យ​សេចក្តី​ច្រណែន​គ្រប​សង្កត់១​ ​ជា​មនុស្ស​មិន​ប្រកាន់​ដោយ​ទិដ្ឋិ​របស់​ខ្លួន​ ​មិន​ប្រកាន់​មាំ​ ​លះបង់​បាន​ដោយ​ងាយ១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​សង្ឃ​គប្បី​សន្មត​ដោយ​ឧ​ព្វា​ហិ​កា​កម្ម​បាន​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​សង្ឃ​ក៏​មិន​ត្រូវ​សន្មត​ដោយ​ឧ​ព្វា​ហិ​កា​កម្ម​ដែរ​។​ ​អង្គ៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​តែង​កក្រើករំពើក១​ ​តែង​ធ្វើ​នូវ​សេចក្តី​ព្យាបាទ១​ ​តែង​ចង្អៀតចង្អល់​ ​ដោយ​សេចក្តី​ក្រោធ១​ ​តែង​បណ្តោយ​ឲ្យ​កើត​សេចក្តី​ក្រោធ១​ ​មិន​ចេះ​អត់ធន់​ ​មិន​កាន់​យកពាក្យ​ប្រៀនប្រដៅ​ ​ដោយ​ចំណែកខាង​ស្តាំ១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​សង្ឃ​មិន​ត្រូវ​សន្មត​ដោយ​ឧ​ព្វា​ហិ​កា​កម្ម​ទេ​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​សង្ឃ​គប្បី​សន្មត​ដោយ​ឧ​ព្វា​ហិ​កា​កម្ម​បាន​។​ ​អង្គ៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​មិន​កក្រើករំពើក១​ ​មិន​ធ្វើ​នូវ​សេចក្តី​ព្យាបាទ១​ ​មិន​ចង្អៀតចង្អល់​ ​ដោយ​សេចក្តី​ក្រោធ១​ ​មិន​បណ្តោយ​ឲ្យ​កើត​សេចក្តី​ក្រោធ១​ ​ចេះ​អត់ធន់​ ​ជា​អ្នក​កាន់​យកពាក្យ​ប្រៀនប្រដៅ​ ​ដោយ​ចំណែកខាង​ស្តាំ១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​សង្ឃ​គប្បី​សន្មត​ដោយ​ឧ​ព្វា​ហិ​កា​កម្ម​បាន​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​សង្ឃ​ក៏​មិន​ត្រូវ​សន្មត​ដោយ​ឧ​ព្វា​ហិ​កា​កម្ម​ដែរ​។​ ​
ថយ | ទំព័រទី ៣២៣ | បន្ទាប់
ID: 636804140902437764
ទៅកាន់ទំព័រ៖