ព្រះត្រៃបិដក ភាគ ១៣
អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុជាអ្នកមិនឲ្យគេរលឹកឃើញ គឺបំភាន់ បិទបាំងពាក្យអ្នកដើមចោទ និងចម្លើយ មិនរលឹកស្មារតី១ ជាអ្នកមិនសូមឱកាសកម្មសិន ហើយស្រាប់តែនិយាយ១ ជាអ្នកមិនចោទតាមធម៌ តាមវិន័យ និងតាមអាបត្តិ១ ជាអ្នកមិនកាត់សេចក្តីតាមធម៌ តាមវិន័យ និងតាមអាបត្តិ១ ជាអ្នកមិនប្រាប់តាមសេចក្តីយល់ឃើញ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង សង្ឃមិនត្រូវសន្មតដោយឧព្វាហិកាកម្មទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ សង្ឃគប្បីសន្មតដោយឧព្វាហិកាកម្មបាន។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុជាអ្នកឲ្យគេរលឹកឃើញ មិនបំភាន់គេ១ ជាអ្នកសូមឱកាសកម្មសិន ហើយទើបនិយាយ១ ជាអ្នកចោទតាមធម៌ តាមវិន័យ និងតាមអាបត្តិ១ ជាអ្នកកាត់សេចក្តីតាមធម៌ តាមវិន័យ និងតាមអាបត្តិ១ ជាអ្នកប្រាប់តាមសេចក្តីយល់ឃើញ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង សង្ឃគប្បីសន្មតដោយឧព្វាហិកាកម្មបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត សង្ឃក៏មិនត្រូវសន្មតដោយឧព្វាហិកាកម្មដែរ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុលុះឆន្ទាគតិ១ លុះទោសាគតិ១ លុះមោហាគតិ១
ID: 636804141146011696
ទៅកាន់ទំព័រ៖