ព្រះត្រៃបិដក ភាគ ១៣

មិន​លុះ​ភយាគតិ១​ ​ជា​អ្នក​ឈ្លាស​ក្នុង​វិន័យ១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​សង្ឃ​គប្បី​សន្មត​ដោយ​ឧ​ព្វា​ហិ​កា​កម្ម​បាន​។​
 [​២៩២​]​ ​ព្រះ​ឧបាលិ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ប៉ុន្មាន​ ​ទើបដល់​នូវ​ការរាប់​ថា​ជា​ភិក្ខុ​ពាល​ពិត​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៥​ ​ទើបដល់​នូវ​ការរាប់​ថា​ជា​ភិក្ខុ​ពាល​មែន​។​ ​អង្គ៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​មិន​ចេះ​សុ​ត្តៈ១​ ​មិន​ចេះ​សុ​ត្តា​នុ​លោ​មៈ១​ ​មិន​ចេះ​វិន័យ១​ ​មិន​ចេះ​វិ​នយានុ​លោម១​ ​ជា​អ្នក​មិន​ឈ្លាស​ក្នុង​ហេតុ​ដែល​គួរ​ ​និង​ហេតុ​មិន​គួរ១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​ទើបដល់​នូវ​ការរាប់​ថា​ ​ជា​ភិក្ខុ​ពាល​ពិត​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​ទើបដល់​នូវ​ការរាប់​ថា​ជា​ភិក្ខុ​បណ្ឌិត​ពិត​។​ ​អង្គ៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​ចេះ​សុ​ត្តៈ១​ ​ចេះ​សុ​ត្តា​នុ​លោ​មៈ១​ ​ចេះ​វិន័យ១​ ​ចេះ​វិ​នយានុ​លោម១​ ​ជា​អ្នក​ឈ្លាស​ក្នុង​ហេតុ​ដែល​គួរ​ ​និង​ហេតុ​មិន​គួរ១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​ទើបដល់​នូវ​ការរាប់​ថា​ ​ជា​ភិក្ខុ​បណ្ឌិត​
ថយ | ទំព័រទី ៣២៦ | បន្ទាប់
ID: 636804141697733253
ទៅកាន់ទំព័រ៖