ព្រះត្រៃបិដក ភាគ ១៣

ពិត​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​ក៏​ដល់​នូវ​ការរាប់​ថា​ជា​ភិក្ខុ​ពាល​ដែរ​។​ ​អង្គ៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​មិន​ចេះ​ធម៌១​ ​មិន​ចេះ​ធម្មា​នុ​លោ​មៈ១​ ​មិន​ចេះ​វិន័យ១​ ​មិន​ចេះ​វិ​នយានុ​លោម១​ ​ជា​អ្នក​មិន​ឈ្លាស​ក្នុង​ពាក្យ​ខាងដើម​ ​និង​ពាក្យ​ខាងចុង១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​ទើបដល់​នូវ​ការរាប់​ថា​ ​ជា​ភិក្ខុ​ពាល​ពិត​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​ទើបដល់​នូវ​ការរាប់​ថា​ជា​ភិក្ខុ​បណ្ឌិត​ពិត​។​ ​អង្គ៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​ចេះ​ធម៌១​ ​ចេះ​ធម្មា​នុ​លោ​មៈ១​ ​ចេះ​វិន័យ១​ ​ចេះ​វិ​នយានុ​លោម១​ ​ជា​អ្នក​ឈ្លាស​ក្នុង​ពាក្យ​ខាងដើម​ ​និង​ពាក្យ​ខាងចុង១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​ទើបដល់​នូវ​ការរាប់​ថា​ ​ជា​ភិក្ខុ​បណ្ឌិត​ពិត​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​ដល់​នូវ​ការរាប់​ថា​ជា​ភិក្ខុ​ពាល​ពិត​។​ ​អង្គ៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​មិនដឹង​វត្ថុ១​ ​មិនដឹង​និទាន១មិនដឹង​បញ្ញត្តិ១​ ​មិនដឹង​បទ​បាលី​ក្រោយ​មុន១​ ​មិនដឹង​គន្លង​ពាក្យ​ដែល​ជាប់​តគ្នា១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​
ថយ | ទំព័រទី ៣២៧ | បន្ទាប់
ID: 636804141939797098
ទៅកាន់ទំព័រ៖