ព្រះត្រៃបិដក ភាគ ១៣
ដល់នូវការរាប់ថា ជាភិក្ខុពាលពិត។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបដល់នូវការរាប់ថាជាភិក្ខុបណ្ឌិតពិត។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុដឹងវត្ថុ១ ដឹងនិទាន១ ដឹងបញ្ញត្តិ១ ដឹងបទបាលីក្រោយមុន១ ដឹងគន្លងពាក្យដែលជាប់តគ្នា១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបដល់នូវការរាប់ថា ជាបណ្ឌិតពិតមែន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏ដល់នូវការរាប់ថាជាភិក្ខុពាលដែរ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនដឹងអាបត្តិ១ មិនដឹងសមុដ្ឋាននៃអាបត្តិ១ មិនដឹងប្រយោគនៃអាបត្តិ១ មិនដឹងសេចក្តីរម្ងាប់នៃអាបត្តិ១ ជាអ្នកមិនឈ្លាសក្នុងការវិនិច្ឆ័យអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ដល់នូវការរាប់ថា ជាភិក្ខុពាលពិត។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបដល់នូវការរាប់ថាជាភិក្ខុបណ្ឌិតពិត។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុដឹងអាបត្តិ១ ដឹងសមុដ្ឋាននៃអាបត្តិ១ ដឹងប្រយោគនៃអាបត្តិ១ ដឹងសេចក្តីរម្ងាប់នៃអាបត្តិ១ ជា
ID: 636804142216022897
ទៅកាន់ទំព័រ៖