ព្រះត្រៃបិដក ភាគ ១៣
អ្នកឈ្លាសក្នុងការវិនិច្ឆ័យអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបដល់នូវការរាប់ថា ជាភិក្ខុបណ្ឌិតពិត។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏ដល់នូវការរាប់ថាជាភិក្ខុពាលដែរ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនដឹងអធិករណ៍១ មិនដឹងសមុដ្ឋាននៃអធិករណ៍១ មិនដឹងប្រយោគនៃអធិករណ៍១ មិនដឹងសេចក្តីរម្ងាប់នៃអធិករណ៍១ ជាអ្នកមិនឈ្លាសក្នុងការវិនិច្ឆ័យអធិករណ៍១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ដល់នូវការរាប់ថា ជាភិក្ខុពាលពិត។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបដល់នូវការរាប់ថាជាភិក្ខុបណ្ឌិតពិត។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុដឹងអធិករណ៍១ ដឹងសមុដ្ឋាននៃអធិករណ៍១ ដឹងប្រយោគនៃអធិករណ៍១ ដឹងសេចក្តីរម្ងាប់នៃអធិករណ៍១ ជាអ្នកឈ្លាសក្នុងការវិនិច្ឆ័យនៃអធិករណ៍១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបដល់នូវការរាប់ថា ជាភិក្ខុបណ្ឌិតពិតមែន។
ចប់ ឧព្វាហិកាវគ្គ ទី៩។
ID: 636804142477217837
ទៅកាន់ទំព័រ៖