ព្រះត្រៃបិដក ភាគ ១៣
ឧទ្ទាន គឺបញ្ជីរឿងនៃ ឧព្វាហិកាវគ្គ នោះដូច្នេះ
[២៩៣] និយាយអំពីភិក្ខុមិនឈ្លាសក្នុងអដ្ឋកថា១ ភិក្ខុជាអ្នកក្រោធ១ ភិក្ខុតែងកក្រើករំពើក១ ភិក្ខុជាអ្នកបំភាន់គេ១ ភិក្ខុលុះឆន្ទាគតិ១ ភិក្ខុមិនឈ្លាស១ សុត្តៈ១ ធម្មៈ១ វត្ថុ១ អាបត្តិ១ អធិករណ៍១ ធម៌ទាំងអស់មានពីរៗ ដែលព្រះអង្គសំដែងហើយ អ្នកទាំងឡាយចូរដឹងថា ជាធម៌ខ្មៅ និងស គឺមានអាក្រក់ មានល្អ។
[២៩៤] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុដែលប្រកបដោយអង្គប៉ុន្មាន មិនគួររម្ងាប់អធិករណ៍បាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ មិនគួររម្ងាប់អធិករណ៍បាន។ អង្គ៥ នោះតើដូចម្តេច។ គឺភិក្ខុមិនដឹងអាបត្តិ១ មិនដឹងសមុដ្ឋាននៃអាបត្តិ១ មិនដឹងប្រយោគនៃអាបត្តិ១ មិនដឹងកិរិយារម្ងាប់អាបត្តិ១ មិនឈ្លាសក្នុងការវិនិច្ឆ័យអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុ
ID: 636804142859219686
ទៅកាន់ទំព័រ៖