ព្រះត្រៃបិដក ភាគ ១៣
ប្រកបដោយអង្គ៥នេះឯង មិនគួររម្ងាប់អធិករណ៍ទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបគួររម្ងាប់អធិករណ៍បាន។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុដឹងអាបត្តិ១ ដឹងសមុដ្ឋាននៃអាបត្តិ១ ដឹងប្រយោគនៃអាបត្តិ១ ដឹងកិរិយារម្ងាប់អាបត្តិ១ ឈ្លាសក្នុងការវិនិច្ឆ័យអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបគួររម្ងាប់អធិករណ៍ទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត មិនគួររម្ងាប់អធិករណ៍ទេ។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនដឹងអធិករណ៍១ មិនដឹងសមុដ្ឋាននៃអធិករណ៍១ មិនដឹងប្រយោគនៃអធិករណ៍១ មិនដឹងកិរិយារម្ងាប់អធិករណ៍១ មិនឈ្លាសក្នុងការវិនិច្ឆ័យអធិករណ៍១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនគួររម្ងាប់អធិករណ៍ទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបគួររម្ងាប់អធិករណ៍បាន។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុ
ID: 636804143140595780
ទៅកាន់ទំព័រ៖