ព្រះត្រៃបិដក ភាគ ១៣
លំអៀងព្រោះសេចក្តីស្អប់១ លំអៀងព្រោះសេចក្តីល្ងង់១ លំអៀងព្រោះសេចក្តីខ្លាច១ ជាអ្នកមានចិត្តធ្ងន់ក្នុងបុគ្គល មិនធ្ងន់ក្នុងសង្ឃ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនគួរនឹងរម្ងាប់អធិករណ៍ទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបគួរនឹងរម្ងាប់អធិករណ៍បាន។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនលំអៀងព្រោះសេចក្តីស្រឡាញ់១ មិនលំអៀងព្រោះសេចក្តីស្អប់១ មិនលំអៀងព្រោះសេចក្តីល្ងង់១ មិនលំអៀងព្រោះសេចក្តីខ្លាច១ ជាអ្នកមានចិត្តធ្ងន់ក្នុងសង្ឃ មិនធ្ងន់ក្នុងបុគ្គល១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបគួរនឹងរម្ងាប់អធិករណ៍បាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត មិនគួរនឹងរម្ងាប់អធិករណ៍ទេ។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុលំអៀងព្រោះសេចក្តីស្រឡាញ់១ លំអៀងព្រោះសេចក្តីស្អប់១ លំអៀងព្រោះសេចក្តីល្ងង់១ លំអៀងព្រោះសេចក្តីខ្លាច១ ជាអ្នកមានចិត្តធ្ងន់ក្នុងអាមិសៈ មិនធ្ងន់ក្នុងព្រះសទ្ធម្ម១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនគួរនឹងរម្ងាប់អធិករណ៍ទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបគួរនឹងរម្ងាប់អធិករណ៍បាន។ អង្គ៥ តើដូចម្តេច។
ID: 636804144164074319
ទៅកាន់ទំព័រ៖