ព្រះត្រៃបិដក ភាគ ១៣
មានទិដ្ឋិវិបត្តិ ក្នុងអតិទិដ្ឋិ១។ សង្ឃគប្បីធ្វើកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣ដោយឡែកទៀតគឺ ភិក្ខុជាអ្នកប្រកបខាងល្បែងដោយកាយ១ ជាអ្នកប្រកបខាងល្បែង ដោយវាចា១ ជាអ្នកប្រកបខាងល្បែង ដោយកាយ និងវាចា១។ សង្ឃគប្បីធ្វើកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣ដោយឡែកទៀតគឺ ភិក្ខុជាអ្នកប្រកបដោយមារយាទមិនមានសណ្តាប់ធ្នាប់ដោយកាយ១ ជាអ្នកប្រកបដោយមារយាទ មិនមានសណ្តាប់ធ្នាប់ ដោយវាចា១ ជាអ្នកប្រកបដោយមារយាទ មិនមានសណ្តាប់ធ្នាប់ ដោយកាយ និងវាចា១។ សង្ឃគប្បីធ្វើកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣ដោយឡែកទៀតគឺ ភិក្ខុជាអ្នកប្រកបដោយការបៀតបៀនដោយកាយ១ ជាអ្នកប្រកបដោយការបៀតបៀនដោយវាចា១ ជាអ្នកប្រកបដោយការបៀតបៀនដោយកាយ និងវាចា១។ សង្ឃគប្បីធ្វើកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣ដោយឡែកទៀតគឺ ភិក្ខុជាអ្នកប្រកបដោយមិច្ឆាជីវៈដោយកាយ១ ជាអ្នកប្រកបដោយមិច្ឆាជីវៈដោយវាចា១ ជាអ្នកប្រកបដោយ
ID: 636803453009672549
ទៅកាន់ទំព័រ៖