ព្រះត្រៃបិដក ភាគ ១៣
ទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ អង្គ៥ តើដូចម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងនូវសភាវៈ មិនមែនធម៌ ថាជាធម៌១ សំដែងនូវធម៌ ថាមិនមែនធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែងនូវវិន័យ ថាមិនមែនវិន័យ១ បិទបាំងទិដ្ឋិហើយសំដែងបាតិមោក្ខ១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ អង្គ៥ តើដូចម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌១ សំដែងនូវធម៌ ថាមិនមែនជាធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែងនូវវិន័យ ថាមិនមែនវិន័យ១ បិទបាំងទិដ្ឋិ ហើយសំដែង (ភេទករវត្ថុ១៨យ៉ាង)១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង
ID: 636804146106315409
ទៅកាន់ទំព័រ៖