ព្រះត្រៃបិដក ភាគ ១៣

ឈ្មោះថា​ ​ជា​អ្នក​បំបែក​សង្ឃ​ ​តែង​ទៅ​កើត​ក្នុង​អបាយ​ ​ទៅ​កើត​ក្នុង​នរក​ ​ឋិតនៅ​អស់​មួយ​កប្ប​ ​កែខ្លួន​លែង​បាន​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​ឈ្មោះថា​ ​ជា​អ្នក​បំបែក​សង្ឃ​ ​តែង​ទៅ​កើត​ក្នុង​អបាយ​ ​ទៅ​កើត​ក្នុង​នរក​ ​ឋិតនៅ​អស់​មួយ​កប្ប​ ​កែខ្លួន​លែង​បាន​។​ ​អង្គ៥​ ​តើ​ដូចម្តេច​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​សំដែង​នូវ​សភាវៈ​មិនមែន​ធម៌​ ​ថា​ជា​ធម៌១​ ​សំដែង​នូវ​ធម៌​ ​ថា​មិនមែន​ជា​ធម៌១​ ​សំដែង​នូវ​សភាវៈ​មិនមែន​វិន័យ​ ​ថា​ជា​វិន័យ១​ ​សំដែង​នូវ​វិន័យ​ ​ថា​មិនមែន​វិន័យ១​ ​បិទបាំង​ទិដ្ឋិ​ ​ហើយ​សូត្រ​បញ្ជាក់​អំពី​សេចក្តី​ស្មោះត្រង់​របស់​ខ្លួន១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៥នេះឯង​ ​ឈ្មោះថា​ ​ជា​អ្នក​បំបែក​សង្ឃ​ ​តែង​ទៅ​កើត​ក្នុង​អបាយ​ ​ទៅ​កើត​ក្នុង​នរក​ ​ឋិតនៅ​អស់​មួយ​កប្ប​ ​កែខ្លួន​លែង​បាន​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​ឈ្មោះថា​ ​ជា​អ្នក​បំបែក​សង្ឃ​ ​តែង​ទៅ​កើត​ក្នុង​អបាយ​ ​ទៅ​កើត​ក្នុង​នរក​ ​ឋិតនៅ​អស់​មួយ​កប្ប​ ​កែខ្លួន​លែង​បាន​។​ ​អង្គ៥​ ​តើ​ដូចម្តេច​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​សំដែង​នូវ​សភាវៈ​មិនមែន​ធម៌​ ​ថា​ជា​ធម៌១​ ​សំដែង​នូវ​ធម៌​ ​ថា​មិនមែន​ធម៌១​ ​សំដែង​នូវ​សភាវៈ​មិនមែន​វិន័យ​ ​ថា​ជា​វិន័យ១​ ​សំដែង​នូវ​វិន័យ​ ​ថា​មិនមែន​វិន័យ១​ ​បិទបាំង​ទិដ្ឋិ​ ​ប្រគល់​ស្លាក១​។​
ថយ | ទំព័រទី ៣៤១ | បន្ទាប់
ID: 636804146340078780
ទៅកាន់ទំព័រ៖