ព្រះត្រៃបិដក ភាគ ១៣
សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌១ សំដែងនូវធម៌ ថាមិនមែនធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែងនូវវិន័យ ថាមិនមែនវិន័យ១ បិទបាំងសេចក្តីគាប់ចិត្ត ហើយធ្វើសង្ឃកម្មផ្សេងគ្នា១។បេ។ បិទបាំងសេចក្តីគាប់ចិត្ត ហើយសំដែងបាតិមោក្ខ។ បិទបាំងសេចក្តីគាប់ចិត្ត ហើយសំដែងភេទករវត្ថុ១៨យ៉ាង។ បិទបាំងសេចក្តីគាប់ចិត្ត ហើយសូត្របញ្ជាក់អំពីសេចក្តីស្មោះត្រង់របស់ខ្លួន។ បិទបាំងសេចក្តីគាប់ចិត្ត ហើយប្រគល់ស្លាក។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ អង្គ៥ តើដូចម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌១ សំដែងនូវធម៌ ថាមិនមែនធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែងនូវវិន័យ ថាមិនមែនជាវិន័យ១ បិទបាំងសញ្ញា ហើយធ្វើសង្ឃកម្មផ្សេងគ្នា១។បេ។ បិទបាំងសញ្ញា ហើយសំដែងបាតិមោក្ខ។ បិទបាំងសញ្ញា ហើយសំដែងភេទករវត្ថុ១៨យ៉ាង។ បិទបាំងសញ្ញា ហើយសូត្របញ្ជាក់អំពីសេចក្តីស្មោះត្រង់របស់ខ្លួន។ បិទបាំងសញ្ញា
ID: 636804146819696212
ទៅកាន់ទំព័រ៖