ព្រះត្រៃបិដក ភាគ ១៣
កំណត់ជាទៅកើតក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិនឋិតនៅអស់មួយកប្ប នៅកែខ្លួនបាន។ អង្គ៥ តើដូចម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌១ សំដែងនូវធម៌ ថាមិនមែនធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែងនូវវិន័យ ថាមិនមែនវិន័យ១ មិនបិទបាំងទិដ្ឋិ ហើយធ្វើសង្ឃកម្មផ្សេងគ្នា១។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ៥នេះឯង មិនកំណត់ជាទៅកើតក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិនឋិតនៅអស់មួយកប្ប នៅកែខ្លួនបាន។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ៥ដទៃទៀត មិនកំណត់ជាទៅកើតក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិនឋិតនៅអស់មួយកប្ប នៅកែខ្លួនបាន។ អង្គ៥ តើដូចម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌១ សំដែងនូវធម៌ ថាមិនមែនធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែងនូវវិន័យ ថាមិនមែនជាវិន័យ១ មិនបិទបាំងទិដ្ឋិ ហើយសំដែងបាតិមោក្ខ១។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ៥នេះឯង មិនកំណត់ជាទៅកើតក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិនឋិតនៅអស់មួយកប្ប នៅកែខ្លួនបាន។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ៥ដទៃទៀត
ID: 636804147475793739
ទៅកាន់ទំព័រ៖