ព្រះត្រៃបិដក ភាគ ១៣
ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ៥ដទៃទៀត មិនកំណត់ជាទៅកើតក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិនឋិតនៅអស់មួយកប្ប នៅកែខ្លួនបាន។ អង្គ៥ តើដូចម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌១ សំដែងនូវធម៌ ថាមិនមែនធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែងនូវវិន័យ ថាមិនមែនវិន័យ១ មិនបិទបាំងសញ្ញាហើយ ធ្វើសង្ឃកម្មផ្សេងគ្នា១។បេ។ មិនបិទបាំងសញ្ញា ហើយសំដែងបាតិមោក្ខ។ មិនបិទបាំងសញ្ញា ហើយសំដែងភេទករវត្ថុ១៨យ៉ាង។ មិនបិទបាំងសញ្ញា ហើយសូត្របញ្ជាក់អំពីសេចក្តីស្មោះត្រង់របស់ខ្លួន។ មិនបិទបាំងសញ្ញា ហើយប្រគល់ស្លាក។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ៥នេះឯង មិនកំណត់ជាទៅកើតក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិនឋិតនៅអស់មួយកប្ប នៅកែខ្លួនបាន។
ចប់ ទុតិយសង្ឃភេទវគ្គ ជាគំរប់១២។
ឧទ្ទាន គឺបញ្ជីរឿងនៃសង្ឃភេទវគ្គនោះដូច្នេះ
[៣០១] និយាយអំពីមិនបិទបាំងទិដ្ឋិ ហើយធ្វើសង្ឃកម្មផ្សេងគ្នា១ សំដែងបាតិមោក្ខ១ សំដែងភេទករវត្ថុ១៨យ៉ាង១
ID: 636804148641730427
ទៅកាន់ទំព័រ៖