ព្រះត្រៃបិដក ភាគ ១៣
សូត្របញ្ជាក់អំពីសេចក្តីស្មោះត្រង់របស់ខ្លួន១ ប្រគល់ស្លាក១ អាការទាំង៥នេះ អាស្រ័យនូវទិដ្ឋិ។ សេចក្តីពេញចិត្ត១ សេចក្តីគាប់ចិត្ត១ សញ្ញា១ ធម៌ទាំង៣យ៉ាងនោះ មានន័យ៥ប្រការដូចគ្នាដែរ។ វិធី២០គត់ ក្នុងចំណែកខាងអាក្រក់ មានក្នុងខាងក្រោម (ខាងដើម) យ៉ាងណា អ្នកទាំងឡាយ ចូរដឹងនូវវិធី២០គត់ ក្នុងចំណែកខាងល្អ ក៏យ៉ាងនោះដែរ។
[៣០២] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន អាវាសិកភិក្ខុ គឺភិក្ខុដែលនៅក្នុងអាវាស ប្រកបដោយអង្គប៉ុន្មាន រមែងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ អាវាសិកភិក្ខុ ដែលប្រកបដោយអង្គ៥ រមែងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុលំអៀងព្រោះសេចក្តីស្រឡាញ់១ លំអៀងព្រោះសេចក្តីស្អប់១ លំអៀងព្រោះសេចក្តីល្ងង់១ លំអៀងព្រោះសេចក្តីខ្លាច១ ប្រើប្រាស់នូវវត្ថុជារបស់សង្ឃ ដោយការប្រើប្រាស់ដូចជារបស់បុគ្គល១។ ម្នាលឧបាលិ អាវាសិកភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង រមែងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅ
ID: 636804149037103041
ទៅកាន់ទំព័រ៖