ព្រះត្រៃបិដក ភាគ ១៣
ទំលាក់។ ម្នាលឧបាលិ អាវាសិកភិក្ខុ ដែលប្រកបដោយអង្គ៥ រមែងទៅកើតក្នុងសួគ៌ ហាក់ដូចជាគេនាំយកទៅដំកល់ទុក។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនលំអៀងព្រោះសេចក្តីស្រឡាញ់១ មិនលំអៀងព្រោះសេចក្តីស្អប់១ មិនលំអៀងព្រោះសេចក្តីល្ងង់១ មិនលំអៀងព្រោះសេចក្តីខ្លាច១ មិនប្រើប្រាស់វត្ថុជារបស់សង្ឃ ដោយការប្រើប្រាស់ដូចជារបស់បុគ្គល១។ ម្នាលឧបាលិ អាវាសិកភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង រមែងទៅកើតក្នុងសួគ៌ ហាក់ដូចជាគេនាំយកទៅដំកល់ទុក។
[៣០៣] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ការដោះស្រាយវិន័យ មិនប្រកបដោយធម៌ មានប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ការដោះស្រាយវិន័យ មិនប្រកបដោយធម៌ មាន៥យ៉ាងនេះ។ ៥យ៉ាង តើដូចម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ បង្អោន
(១) នូវសភាវៈមិនមែនធម៌ ថាជាធម៌១ បង្អោននូវធម៌ ថាមិនមែនជាធម៌១ បង្អោននូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ បង្អោននូវវិន័យ ថាមិនមែនជាវិន័យ១ បញ្ញត្តនូវសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្ត ទាំងដកសិក្ខាបទ ដែលតថាគតបានបញ្ញត្តហើយ១។ ម្នាលឧបាលិ ការដោះស្រាយវិន័យ មិនប្រកបដោយធម៌ មាន៥យ៉ាងនេះឯង។ ម្នាលឧបាលិ ការដោះស្រាយវិន័យ ដែលប្រកបដោយធម៌ មាន៥យ៉ាងនេះ។
(១) អដ្ឋកថា ថា កំណត់ សំដែង និយាយ
ID: 636804149600575269
ទៅកាន់ទំព័រ៖