ព្រះត្រៃបិដក ភាគ ១៣
៥យ៉ាង តើដូចម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ បង្អោននូវសភាវៈមិនមែនធម៌ ថាមិនមែនធម៌១ បង្អោននូវធម៌ ថាជាធម៌១ បង្អោននូវសភាវៈមិនមែនវិន័យ ថាមិនមែនវិន័យ១ បង្អោននូវវិន័យ ថាជាវិន័យ១ មិនបញ្ញត្តនូវសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្ត ទាំងមិនដកសិក្ខាបទ ដែលតថាគតបានបញ្ញត្តហើយ១។ ម្នាលឧបាលិ ការដោះស្រាយវិន័យ ដែលប្រកបដោយធម៌ មាន៥យ៉ាងនេះឯង។
[៣០៤] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុដែលជាភត្តុទ្ទេសក៍
(១) (អ្នកសំដែងភត្ត) ប្រកបដោយអង្គប៉ុន្មាន រមែងធ្លាក់ទៅក្នុងនរក ហាក់ដូចជាគេនាំយកទៅទំលាក់។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុដែលជាភត្តុទ្ទេសក៍ ប្រកបដោយអង្គ៥ រមែងធ្លាក់ទៅក្នុងនរក ហាក់ដូចជាគេនាំយកទៅទំលាក់។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុលំអៀងព្រោះសេចក្តីស្រឡាញ់១ លំអៀងព្រោះសេចក្តីស្អប់១ លំអៀងព្រោះសេចក្តីល្ងង់១ លំអៀងព្រោះសេចក្តីខ្លាច១ មិនដឹងនូវភត្ត ដែលខ្លួនបានសំដែងហើយ ទាំងមិនទាន់បានសំដែង
(២)១។ ម្នាលឧបាលិ ភិក្ខុដែលជាភត្តុទ្ទេសក៍ ប្រកបដោយអង្គ៥នេះឯង រមែងធ្លាក់ចុះទៅក្នុងនរក ហាក់ដូច
(១) ភិក្ខុអ្នកចាត់ភិក្ខុសង្ឃក្នុងការទទួលភត្ត (មេបញ្ជី)។ (២) មិនដឹងនូវភត្ត ដែលខ្លួនគួរសំដែង និងមិនគួរសំដែង។
ID: 636804150086813081
ទៅកាន់ទំព័រ៖