ព្រះត្រៃបិដក ភាគ ១៣

ជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ជា​ភត្តុទ្ទេសក៍​ ​ប្រកបដោយ​អង្គ៥​ ​រមែង​ទៅ​កើត​ក្នុង​សួគ៌​ ​ហាក់ដូចជា​គេ​នាំ​យក​ទៅ​ដំ​កល់​ទុក​។​ ​អង្គ៥​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​មិន​លំអៀង​ព្រោះ​សេចក្តី​ស្រឡាញ់១​ ​មិន​លំអៀង​ព្រោះ​សេចក្តី​ស្អប់១​ ​មិន​លំអៀង​ព្រោះ​សេចក្តី​ល្ងង់១​ ​មិន​លំអៀង​ព្រោះ​សេចក្តី​ខ្លាច១​ ​ដឹង​នូវ​ភត្ត​ដែល​ខ្លួន​បាន​សំដែង​ហើយ​ ​ទាំង​មិនទាន់​បាន​សំដែង១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ជា​ភត្តុទ្ទេសក៍​ ​ប្រកបដោយ​អង្គ៥នេះឯង​ ​រមែង​ទៅ​កើត​ក្នុង​សួគ៌​ ​ហាក់ដូចជា​គេ​នាំ​យក​ទៅ​ដំ​កល់​ទុក​។​ ​ព្រះ​ឧបាលិ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ភិក្ខុ​អ្នក​ក្រាល​សេនាសនៈ​។​បេ​។​ ​ភិក្ខុ​អ្នករក្សា​ឃ្លាំង​ ​ភិក្ខុ​អ្នកទទួល​ចីវរ​ ​ភិក្ខុ​អ្នក​ចែក​ចីវរ​ ​ភិក្ខុ​អ្នក​ចែក​បបរ​ ​ភិក្ខុ​អ្នក​ចែក​ផ្លែឈើ​ ​ភិក្ខុ​អ្នក​ចែក​បង្អែម​ ​ភិក្ខុ​អ្នក​លះបង់​នូវ​របស់​បន្តិចបន្តួច​ ​ភិក្ខុ​អ្នក​ប្រគល់​សាដក​ ​ភិក្ខុ​អ្នក​ប្រគល់​បាត្រ​ ​ភិក្ខុ​អ្នកប្រើ​នូវ​អារាមិកជន​ ​គឺ​ញោមវត្ត​ ​ភិក្ខុ​អ្នកប្រើ​សាមណេរ​ ​ប្រកបដោយ​អង្គ​ប៉ុន្មាន​ ​រមែង​ធ្លាក់ទៅក្នុង​នរក​ ​ហាក់ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​អ្នកប្រើ​សាមណេរ​ ​ប្រកបដោយ​អង្គ៥​ ​រមែង​ធ្លាក់ទៅក្នុង​នរក​ ​ហាក់ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​អង្គ៥​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​លំអៀង​ព្រោះ​សេចក្តី​ស្រឡាញ់១​ ​លំអៀង​ព្រោះ​សេចក្តី​ស្អប់១​ ​លំអៀង​ព្រោះ​សេចក្តី​ល្ងង់១​ ​លំអៀង​ព្រោះ​សេចក្តី​ខ្លាច១​ ​មិនដឹង​
ថយ | ទំព័រទី ៣៥៣ | បន្ទាប់
ID: 636804150342567709
ទៅកាន់ទំព័រ៖