ព្រះត្រៃបិដក ភាគ ១៣
នូវសាមណេរ ដែលខ្លួនបានប្រើ ទាំងមិនទាន់បានប្រើ
(១)១។ ម្នាលឧបាលិ ភិក្ខុអ្នកប្រើសាមណេរ ប្រកបដោយអង្គ៥នេះឯង រមែងធ្លាក់ទៅក្នុងនរក ហាក់ដូចជាគេនាំយកទៅទំលាក់។ ម្នាលឧបាលិ ភិក្ខុអ្នកប្រើសាមណេរ ប្រកបដោយអង្គ៥ រមែងទៅកើតក្នុងសួគ៌ ហាក់ដូចជាគេនាំយកទៅដំកល់ទុក។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនលំអៀងព្រោះសេចក្តីស្រឡាញ់១ មិនលំអៀងព្រោះសេចក្តីស្អប់១ មិនលំអៀងព្រោះសេចក្តីល្ងង់១ មិនលំអៀងព្រោះសេចក្តីខ្លាច១ ដឹងនូវសាមណេរ ដែលខ្លួនបានប្រើ ទាំងមិនទាន់បានប្រើ១។ ម្នាលឧបាលិ ភិក្ខុអ្នកប្រើសាមណេរ ប្រកបដោយអង្គ៥នេះឯង រមែងទៅកើតក្នុងសួគ៌ ហាក់ដូចជាគេនាំយកទៅដំកល់ទុក។
ចប់ អាវាសិកវគ្គ ជាគំរប់១៣។
ឧទ្ទាន គឺបញ្ជីរឿងនៃអាវាសិកវគ្គ នោះដូច្នេះ
[៣០៥] និយាយអំពីអាវាសិកភិក្ខុ១ ការដោះស្រាយវិន័យ១ ភិក្ខុជាភត្តុទ្ទេសក៍១ ភិក្ខុអ្នកក្រាលសេនាសនៈ១ ភិក្ខុអ្នករក្សាឃ្លាំង១ ភិក្ខុអ្នកទទួលចីវរ១ ភិក្ខុអ្នកចែកចីវរ១
(១) មិនដឹងនូវសាមណេរ ដែលគួរប្រើ និងមិនគួរប្រើ។
ID: 636804151263140363
ទៅកាន់ទំព័រ៖