ព្រះត្រៃបិដក ភាគ ១៣

ចែក​បបរ១​ ​ចែក​ផ្លែឈើ១​ ​ចែក​បង្អែម១​ ​ភិក្ខុ​អ្នក​លះបង់​នូវ​វត្ថុ​បន្តិចបន្តួច១​ ​ភិក្ខុ​អ្នក​ប្រគល់​សាដក១​ ​ភិក្ខុ​អ្នក​ប្រគល់​បាត្រ១​ ​ភិក្ខុ​អ្នកប្រើ​អារាមិកជន១​ ​ភិក្ខុ​អ្នកប្រើ​សាមណេរ១​។​

 [​៣០៦​]​ ​ព្រះ​ឧបាលិ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អានិសង្ស​ក្នុង​ការ​ក្រាលកឋិន​មាន​ប៉ុន្មាន​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​អានិសង្ស​ក្នុង​ការ​ក្រាលកឋិន​មាន៥​។​ ​អានិសង្ស៥យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​ការ​ត្រាច់​ទៅ​ដោយ​មិនបាច់​លា​ភិក្ខុ​ផងគ្នា​(​១​)​១​ ​ការ​ត្រាច់​ទៅ​ ​ដោយ​មិនបាច់​យក​ត្រៃចីវរ​ឲ្យ​គ្រប់​ទាំង៣ទៅ​ក៏បាន១​ ​ឆាន់​គណ​ភោជន​បាន១​ ​ប្រើប្រាស់​អតិរេកចីវរ​បាន​ ​តាម​សេចក្តី​ត្រូវការ១​ ​ចីវរ​លាភ​ ​ដែល​កើតឡើង​ក្នុង​ទី​អាវាស​នោះ​ ​នឹង​បាន​ដល់​ភិក្ខុ​ទាំងនោះ១​។​ ​ម្នាល​ឧបាលិ​ ​អានិសង្ស​ក្នុង​ការ​ក្រាលកឋិន​ ​មាន៥យ៉ាងនេះ​ឯង​។​
 [​៣០៧​]​ ​ព្រះ​ឧបាលិ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទោស​របស់​ភិក្ខុ​អ្នក​ភ្លេចស្មារតី​ ​មិនដឹង​ខ្លួន​ ​ដេកលក់​ ​មាន​ប៉ុន្មាន​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​ទោស​របស់​ភិក្ខុ​អ្នក​ភ្លេចស្មារតី​ ​មិនដឹង​ខ្លួន​ ​ដេកលក់​នេះ​ ​មាន៥​។​ ​ទោស៥យ៉ាង​ ​ដូចម្តេច​។​ ​គឺ​ដេកលក់​ជា​ទុក្ខ១​ ​ភ្ញាក់​ឡើង​ក៏​ជា​ទុក្ខ១​ ​យល់សប្តិ​ឃើញ​មិនល្អ១​ ​ទេវតា​មិន​រក្សា១​ ​អសុចិ​ឃ្លាត​ចេញ១​។​ ​ម្នាល​ឧបាលិ​ ​ទោស​របស់​ភិក្ខុ​
​(​១​)​ ​ចំពោះតែ​ចា​រិត្ត​សិក្ខាបទ​ប៉ុណ្ណោះ​។​
ថយ | ទំព័រទី ៣៥៥ | បន្ទាប់
ID: 636804152234135900
ទៅកាន់ទំព័រ៖