ព្រះត្រៃបិដក ភាគ ១៣

អ្នក​ភ្លេចស្មារតី​ ​មិនដឹង​ខ្លួន​ ​ដេកលក់​ ​មាន៥យ៉ាងនេះ​ឯង​។​ ​ម្នាល​ឧបាលិ​ ​អានិសង្ស​របស់​ភិក្ខុ​អ្នកមាន​សតិ​តាំង​ខ្ជាប់​ ​ដឹងខ្លួន​ ​ដេកលក់​ ​មាន៥យ៉ាង​។​ ​អានិសង្ស៥យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​ដេកលក់​ជា​សុខ១​ ​ភ្ញាក់​ឡើង​ក៏​ជា​សុខ១​ ​មិន​យល់សប្តិ​ឃើញ​អាក្រក់១​ ​ទេវតា​រក្សា១​ ​អសុចិ​មិន​ឃ្លាត​ចេញ១​។​ ​ម្នាល​ឧបាលិ​ ​អានិសង្ស​របស់​ភិក្ខុ​អ្នកមាន​សតិ​តាំង​ខ្ជាប់​ ​ដឹងខ្លួន​ ​ដេកលក់​ ​មាន៥យ៉ាងនេះ​ឯង​។​ ​
 [​៣០៨​]​ ​ព្រះ​ឧបាលិ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​ដែល​ភិក្ខុ​មិន​គួរ​សំពះ​ ​មាន​ប៉ុន្មាន​ពួក​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​បុគ្គល​ដែល​ភិក្ខុ​មិន​គួរ​សំពះ​ ​មាន៥ពួក​។​ ​បុគ្គល៥ពួក​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​កំពុង​ចូល​ទៅកាន់​ចន្លោះផ្ទះ​ ​មិន​គួរ​ភិក្ខុ​សំពះ១​ ​ដំ​ពុង​ដើរតាម​ច្រក​ផ្លូវ​ ​មិន​គួរ​សំពះ១​ ​នៅក្នុង​ទី​ងងឹត​ ​មិន​គួរ​សំពះ១​ ​ភិក្ខុ​ដែល​កំពុង​ខ្វល់ខ្វាយ​ដោយ​ការងារ​ ​មិនបាន​អើពើ​នឹង​ការសំពះ​ ​មិន​គួរ​សំពះ១​ ​កំពុង​ដេកលក់​ ​មិន​គួរ​សំពះ១​។​ ​ម្នាល​ឧបាលិ​ ​បុគ្គល៥ពួក​នេះឯង​ ​ភិក្ខុ​មិន​គួរ​សំពះ​ទេ​។​ ​ម្នាល​ឧបាលិ​ ​បុគ្គល៥ពួក​ដទៃទៀត​ ​ភិក្ខុ​មិន​គួរ​សំពះ​។​ ​បុគ្គល៥ពួក​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​កំពុង​ឆាន់​បបរ​ ​មិន​គួរ​សំពះ១​
ថយ | ទំព័រទី ៣៥៦ | បន្ទាប់
ID: 636804152540513424
ទៅកាន់ទំព័រ៖