ព្រះត្រៃបិដក ភាគ ១៣
ភិក្ខុកំពុងប្រព្រឹត្តមានត្ត មិនគួរសំពះ១ ភិក្ខុគួរដល់អព្ភានកម្ម មិនគួរសំពះ១។ ម្នាលឧបាលិ បុគ្គល៥ពួកនេះឯង មិនគួរសំពះឡើយ។
[៣០៩] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលដែលគួរសំពះ មានប៉ុន្មានពួក។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ បុគ្គលដែលគួរសំពះ មាន៥ពួក។ បុគ្គល៥ពួក តើដូចម្តេច។ គឺភិក្ខុដែលបានឧបសម្បទាក្រោយ គួរសំពះ១ ភិក្ខុដែលមានសំវាសផ្សេងគ្នា ដែលចាស់ជាង ហើយជាធម្មវាទី គួរសំពះ១ ភិក្ខុជាអាចារ្យ គួរសំពះ១ ភិក្ខុជាឧបជ្ឈាយ៍ គួរសំពះ១ ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ភិក្ខុគួរថ្វាយបង្គំ១។ ម្នាលឧបាលិ បុគ្គល៥ពួកនេះឯង ភិក្ខុគួរសំពះ។
[៣១០] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុខ្ចីជាង កាលនឹងថ្វាយបង្គំបាទាភិក្ខុចាស់ជាង ត្រូវដំកល់ធម៌ប៉ុន្មានយ៉ាង ទុកខាងក្នុង ទើបថ្វាយបង្គំចំពោះបាទា។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុខ្ចីជាង កាលនឹងថ្វាយបង្គំបាទាភិក្ខុចាស់ជាង ត្រូវដំកល់ធម៌៥យ៉ាង
ID: 636804154604191460
ទៅកាន់ទំព័រ៖