ព្រះត្រៃបិដក ភាគ ១៣

ទុក​ខាងក្នុង​ ​ទើប​ថ្វាយបង្គំ​ចំពោះ​បាទា​។​ ​ធម៌៥យ៉ាង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ខ្ចី​ជាង​ ​កាល​នឹង​ថ្វាយបង្គំ​បាទា​ភិក្ខុ​ចាស់​ជាង​ ​ត្រូវ​ធ្វើ​ឧត្តរាសង្គៈ​ ​ឆៀង​ស្មា​ម្ខាង១​ ​ផ្គង​អញ្ជលី១​ ​ច្របាច់​បាទា​ដោយ​បាតដៃ​ទាំងគូ១​ ​ដំ​កល់​សេចក្តី​ស្រឡាញ់​ទុក១​ ​សេចក្តី​គោរព១​ ​ទើប​ថ្វាយបង្គំ​ចំពោះ​បាទា​បាន​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ខ្ចី​ជាង​ ​កាល​នឹង​ថ្វាយបង្គំ​បាទា​ភិក្ខុ​ចាស់​ជាង​ ​ត្រូវ​ដំ​កល់​ធម៌៥យ៉ាងនេះ​ឯង​ ​ទុក​ខាងក្នុង​ ​ទើប​ថ្វាយបង្គំ​ចំពោះ​បាទា​។​ ​

​ចប់​ ​កឋិនត្ថារ​វគ្គ​ ​ជា​គំរប់១៤​។​
​ឧទ្ទាន​ ​គឺ​បញ្ជីរឿង​នៃ​កឋិនត្ថារ​វគ្គ​នោះ​ដូច្នេះ​


​[​៣១១​]​ ​និយាយ​អំពី​អានិសង្ស​ក្រាលកឋិន១​ ​ទោស​របស់​ភិក្ខុ​ភ្លេចស្មារតី​ដេកលក់១​ ​ភិក្ខុ​កំពុង​ចូល​ទៅ​ក្នុង​ចន្លោះផ្ទះ​ ​មិន​គួរ​សំពះ១​ ​ភិក្ខុ​កំពុង​ឆាន់​បបរ​ ​មិន​គួរ​សំពះ១​ ​ភិក្ខុ​កំពុង​ឆាន់​បង្អែម​ ​និង​ចំអាប​ ​មិន​គួរ​សំពះ១​ ​ភិក្ខុ​បួស​មុន​ ​មិន​គួរ​សំពះ​ភិក្ខុ​បួស​ក្រោយ១​ ​ភិក្ខុ​កំពុង​នៅ​បរិវាស​ ​មិន​គួរ​សំពះ១​ ​បុគ្គល​ដែល​គួរ​សំពះ១​ ​ភិក្ខុ​ខ្ចី​ជាង​ ​គួរ​ថ្វាយបង្គំ​បាទា​ភិក្ខុ​ចាស់​ជាង១​។​

​ចប់​ ​ឧបាលិ​បញ្ចកៈ​ ​តែ​ប៉ុណ្ណេះ​។​

ថយ | ទំព័រទី ៣៥៩ | បន្ទាប់
ID: 636804155053967186
ទៅកាន់ទំព័រ៖