ព្រះត្រៃបិដក ភាគ ១៣

គ្នា​ ​កុំ​ប្រកាន់​ផ្សេងគ្នា​ ​កុំ​ទាស់ទែងគ្នា​ ​ដូច្នេះ​ ​រួចហើយ​សឹម​ធ្វើ​បវារណា​។​ ​សង្ឃសម្មតិ​ណាមួយ​ ​សង្ឃ​មិន​ត្រូវឲ្យ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣គឺ​ ​ភិក្ខុ​ជា​អ្នក​មិន​មានខ្មាស១​ ​ភិក្ខុ​ល្ងង់១​ ​មិនមែន​ជា​បកត​ត្ត១​។​ ​ភិក្ខុ​ប្រកបដោយ​អង្គ៣​ ​មិន​ត្រូវ​ស្តី​ពោល​រក​សង្ឃ​ ​គឺ​ ​ភិក្ខុ​ជា​អ្នក​មិន​ខ្មាស១​ ​ភិក្ខុ​ល្ងង់១​ ​មិនមែន​ជា​បកត​ត្ត១​។​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣​ ​សង្ឃ​មិន​ត្រូវ​ដំ​កល់​ទុក​ក្នុង​ដំណែង​ផ្សេង​ណាមួយ​ ​គឺ​ ​ភិក្ខុ​ជា​អ្នក​មិន​មានខ្មាស១​ ​ភិក្ខុ​ល្ងង់១​ ​មិនមែន​ជា​បកត​ត្ត១​។​ ​ភិក្ខុ​មិន​ត្រូវ​អាស្រ័យ​នឹង​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣​ ​គឺ​ ​ភិក្ខុ​ជា​អ្នក​មិន​មានខ្មាស១​ ​ភិក្ខុ​ល្ងង់១​ ​មិនមែន​ជា​បកត​ត្ត១​។​ ​ភិក្ខុ​មិន​ត្រូវឲ្យ​និស្ស័យ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣​ ​គឺ​ ​ភិក្ខុ​ជា​អ្នក​មិន​មានខ្មាស១​ ​ភិក្ខុ​ល្ងង់១​ ​មិនមែន​ជា​បកត​ត្ត១​។​ ​ភិក្ខុ​មិន​ត្រូវ​ធ្វើ​ឱកាស​កម្ម​ ​ដល់​ភិក្ខុ​ដែល​មក​សូមឱកាស​ ​ដែល​ប្រកបដោយ​អង្គ៣​ ​គឺ​ ​ភិក្ខុ​ជា​អ្នក​មិន​មានខ្មាស១​ ​ភិក្ខុ​ល្ងង់១​ ​មិនមែន​ជា​បកត​ត្ត១​។​ ​ភិក្ខុ​មិន​ត្រូវ​ជឿស្តាប់​ពាក្យ​របស់​ភិក្ខុ​ ​ដែល​ប្រកបដោយ​អង្គ៣
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 636803453442107283
ទៅកាន់ទំព័រ៖