ព្រះត្រៃបិដក ភាគ ១៣
ហើយចេញចាកអាបត្តិនោះក៏មាន អាបត្តិដែលភិក្ខុមានអព្យាកតចិត្ត ហើយត្រូវ មានអកុសលចិត្ត ហើយចេញចាកអាបត្តិនោះក៏មាន អាបត្តិដែលភិក្ខុមានអព្យាកតចិត្ត ហើយត្រូវ មានអព្យាកតចិត្ត ហើយចេញចាកអាបត្តិនោះក៏មាន។
[៣១៤] បឋមបារាជិក តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ បឋមបារាជិក តាំងឡើងអំពីសមុដ្ឋាន១ គឺតាំងឡើងអំពីកាយ និងចិត្ត មិនតាំងឡើងអំពីវាចា។ ទុតិយបារាជិក តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ ទុតិយបារាជិក តាំងឡើងអំពីសមុដ្ឋាន៣ គឺតាំងឡើងអំពីកាយ និងចិត្ត មិនបានតាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីវាចា និងចិត្ត មិនបានតាំងឡើងអំពីកាយក៏មាន តាំងឡើងអំពីកាយ និងវាចា និងចិត្តក៏មាន។ តតិយបារាជិក តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ តតិយបារាជិក តាំងឡើងអំពីសមុដ្ឋាន៣ គឺតាំងឡើងអំពីកាយ និងចិត្ត មិនបានតាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីវាចា និងចិត្ត មិនបានតាំងឡើងអំពីកាយក៏មាន តាំងឡើងអំពីកាយ និងវាចា
ID: 636804156103797232
ទៅកាន់ទំព័រ៖