ព្រះត្រៃបិដក ភាគ ១៣

មិនបាន​តាំង​ឡើង​អំពី​វាចា​ក៏​មាន​ ​តាំង​ឡើង​អំពី​វាចា​ ​និង​ចិត្ត​ ​មិនបាន​តាំង​ឡើង​អំពី​កាយ​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយ​ ​និង​វាចា​ ​និង​ចិត្ត​ក៏​មាន​។​ ​អាបត្តិ​សង្ឃាទិសេស​ ​របស់​ភិក្ខុ​ដែល​ឲ្យ​គេ​ធ្វើ​កុដិ​ ​ដោយ​សូម​គ្រឿងឧបករណ៍​អំពី​គេ​មក​ដោយខ្លួនឯង​ ​តាំង​ឡើង​អំពី​សមុដ្ឋាន​ប៉ុន្មាន​។​ ​អាបត្តិ​សង្ឃាទិសេស​ ​របស់​ភិក្ខុ​ដែល​ឲ្យ​គេ​ធ្វើ​កុដិ​ ​ដោយ​សូម​គ្រឿងឧបករណ៍​អំពី​គេ​មក​ដោយខ្លួនឯង​ ​តាំង​ឡើង​អំពី​សមុដ្ឋាន៦​។​បេ​។​ ​អាបត្តិ​សង្ឃាទិសេស​ ​របស់​ភិក្ខុ​ដែល​ឲ្យ​គេ​ធ្វើ​វិហារធំ​ ​តាំង​ឡើង​អំពី​សមុដ្ឋាន​ប៉ុន្មាន​។​ ​អាបត្តិ​សង្ឃាទិសេស​ ​របស់​ភិក្ខុ​ដែល​ឲ្យ​គេ​ធ្វើ​វិហារធំ​ ​តាំង​ឡើង​អំពី​សមុដ្ឋាន៦​។​បេ​។​ ​អាបត្តិ​សង្ឃាទិសេស​ ​របស់​ភិក្ខុ​ដែល​ចោទ​ភិក្ខុ​ផងគ្នា​ ​ដោយ​អាបត្តិ​បារាជិក​ ​មិន​មាន​មូល​ ​តាំង​ឡើង​អំពី​សមុដ្ឋាន​ប៉ុន្មាន​។​ ​អាបត្តិ​សង្ឃាទិសេស​ ​របស់​ភិក្ខុ​ដែល​ចោទ​ភិក្ខុ​ផងគ្នា​ ​ដោយ​អាបត្តិ​បារាជិក​ ​មិន​មាន​មូល​ ​តាំង​ឡើង​អំពី​សមុដ្ឋាន៣​។​បេ​។​ ​អាបត្តិ​សង្ឃាទិសេស​ ​របស់​ភិក្ខុ​ដែល​កាន់​យក​ហេតុ​បន្តិចបន្តួច​របស់​អធិករណ៍​ ​ជា​ចំណែក​ដទៃ​ ​មក​ជា​គ្រឿង​អាង​ ​ហើយ​ចោទ​ភិក្ខុ​ផងគ្នា​ ​ដោយ​អាបត្តិ​បារាជិក​ ​តាំង​ឡើង​អំពី​សមុដ្ឋាន​ប៉ុន្មាន​។​
ថយ | ទំព័រទី ៣៦៥ | បន្ទាប់
ID: 636804156920583950
ទៅកាន់ទំព័រ៖