ព្រះត្រៃបិដក ភាគ ១៣
អាបត្តិសង្ឃាទិសេស របស់ភិក្ខុដែលកាន់យកហេតុបន្តិចបន្តួចរបស់អធិករណ៍ ជាចំណែកដទៃ មកជាគ្រឿងអាង ហើយចោទភិក្ខុផងគ្នា ដោយអាបត្តិបារាជិក តាំងឡើងអំពីសមុដ្ឋាន៣។បេ។ អាបត្តិសង្ឃាទិសេស របស់ភិក្ខុជាអ្នកទំលាយសង្ឃ ដែលសង្ឃសូត្រសមនុភាសនកម្ម (ហាមប្រាម) ជាគំរប់៣ដងហើយ នៅតែមិនលះបង់កម្មនោះចេញ តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ អាបត្តិសង្ឃាទិសេស របស់ភិក្ខុជាអ្នកទំលាយសង្ឃ ដែលសង្ឃសូត្រសមនុភាសនកម្ម ជាគំរប់៣ដងហើយ នៅតែមិនលះបង់កម្មនោះចេញ តាំងឡើងអំពីសមុដ្ឋាន១ គឺតាំងឡើងអំពីកាយ និងវាចា និងចិត្ត។ អាបត្តិសង្ឃាទិសេស របស់ពួកភិក្ខុដែលប្រព្រឹត្តតាមភិក្ខុ ជាអ្នកទំលាយសង្ឃ ដែលសង្ឃសូត្រសមនុភាសនកម្ម ជាគំរប់៣ដងហើយ នៅតែមិនលះបង់កម្មនោះចេញ តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ អាបត្តិសង្ឃាទិសេស របស់ពួកភិក្ខុដែលប្រព្រឹត្តតាមភិក្ខុ ជាអ្នកទំលាយសង្ឃ ដែលសង្ឃសូត្រសមនុភាសនកម្ម ជាគំរប់៣ដងហើយ នៅតែមិនលះបង់កម្មនោះចេញ តាំងឡើងអំពីសមុដ្ឋាន១ គឺតាំងឡើងអំពីកាយ និងវាចា និងចិត្ត។
ID: 636804157151387151
ទៅកាន់ទំព័រ៖