ព្រះត្រៃបិដក ភាគ ១៣
អាបត្តិសង្ឃាទិសេស របស់ភិក្ខុដែលគេប្រដៅក្រ ដែលសង្ឃសូត្រសមនុភាសនកម្ម (ហាមប្រាម) ជាគំរប់៣ដងហើយ នៅតែមិនលះបង់កម្មនោះចេញ តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ អាបត្តិសង្ឃាទិសេស របស់ភិក្ខុដែលគេប្រដៅក្រ ដែលសង្ឃសូត្រសមនុភាសនកម្ម (ហាមប្រាម) ជាគំរប់៣ដងហើយ នៅតែមិនលះបង់កម្មនោះចេញ តាំងឡើងអំពីសមុដ្ឋាន១ គឺតាំងឡើងអំពីកាយ និងវាចា និងចិត្ត។ អាបត្តិសង្ឃាទិសេស របស់ភិក្ខុដែលទ្រុស្តត្រកូល ដែលសង្ឃសូត្រសមនុភាសនកម្ម (ហាមប្រាម) ជាគំរប់៣ដងហើយ នៅតែមិនលះបង់កម្មនោះចេញ តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ អាបត្តិសង្ឃាទិសេស របស់ភិក្ខុដែលទ្រុស្តត្រកូល ដែលសង្ឃសូត្រសមនុភាសនកម្ម (ហាមប្រាម) ជាគំរប់៣ដងហើយ នៅតែមិនលះបង់កម្មនោះចេញ តាំងឡើងអំពីសមុដ្ឋាន១ គឺតាំងឡើងអំពីកាយ និងវាចា និងចិត្ត។
ចប់ សង្ឃាទិសេស ១៣។
[៣១៦] ។បេ។ អាបត្តិទុក្កដរបស់ភិក្ខុដែលអាស្រ័យសេចក្តីមិនអើពើបន្ទោបង់ឧច្ចារៈក្តី បស្សាវៈក្តី ស្តោះទឹកមាត់ក្តីក្នុងទឹក តាំងឡើងអំពី
ID: 636804157513807880
ទៅកាន់ទំព័រ៖