ព្រះត្រៃបិដក ភាគ ១៣
សមុដ្ឋានប៉ុន្មាន។ អាបត្តិទុក្កដរបស់ភិក្ខុដែលអាស្រ័យសេចក្តីមិនអើពើ បន្ទោបង់ឧច្ចារៈក្តី បស្សាវៈក្តី ស្តោះទឹកមាត់ក្តី ក្នុងទឹក តាំងឡើងអំពីសមុដ្ឋាន១ គឺតាំងឡើងអំពីកាយ និងចិត្ត មិនបានតាំងឡើងអំពីវាចា។
ចប់ សេក្ខិយៈ។
[៣១៧] បារាជិកទាំង៤ តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ បារាជិកទាំង៤ តាំងឡើងអំពីសមុដ្ឋាន៣ គឺតាំងឡើងអំពីកាយ និងចិត្ត មិនបានតាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីវាចា និងចិត្ត មិនបានតាំងឡើងអំពីកាយក៏មាន តាំងឡើងអំពីកាយ និងវាចា និងចិត្តក៏មាន។
[៣១៨] សង្ឃាទិសេសទាំង១៣ តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ សង្ឃាទិសេសទាំង១៣ តាំងឡើងអំពីសមុដ្ឋាន៦ គឺតាំងឡើងអំពីកាយ មិនបានតាំងឡើងអំពីវាចា និងចិត្តក៏មាន តាំងឡើងអំពីវាចា មិនបានតាំង
ID: 636804157923811331
ទៅកាន់ទំព័រ៖