ព្រះត្រៃបិដក ភាគ ១៣

ឡើង​អំពី​កាយ​ ​និង​ចិត្ត​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយ​ ​និង​វាចា​ ​មិនបាន​តាំង​ឡើង​អំពី​ចិត្ត​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយ​ ​និង​ចិត្ត​ ​មិនបាន​តាំង​ឡើង​អំពី​វាចា​ក៏​មាន​ ​តាំង​ឡើង​អំពី​វាចា​ ​និង​ចិត្ត​ ​មិនបាន​តាំង​ឡើង​អំពី​កាយ​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយ​ ​និង​វាចា​ ​និង​ចិត្ត​ក៏​មាន​។​
 [​៣១៩​]​ ​អនិយតៈ​ទាំង២​ ​តាំង​ឡើង​អំពី​សមុដ្ឋាន​ប៉ុន្មាន​។​ ​អនិយតៈ​ទាំង២​ ​តាំង​ឡើង​អំពី​សមុដ្ឋាន៣​ ​គឺ​តាំង​ឡើង​អំពី​កាយ​ ​និង​ចិត្ត​ ​មិនបាន​តាំង​ឡើង​អំពី​វាចា​ក៏​មាន​ ​តាំង​ឡើង​អំពី​វាចា​ ​និង​ចិត្ត​ ​មិនបាន​តាំង​ឡើង​អំពី​កាយ​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយ​ ​និង​វាចា​ ​និង​ចិត្ត​ក៏​មាន​។​
 [​៣២០​]​ ​និ​ស្ស​គ្គិ​យៈ​បាចិត្តិយៈ​ទាំង៣០​ ​តាំង​ឡើង​អំពី​សមុដ្ឋាន​ប៉ុន្មាន​។​ ​និ​ស្ស​គ្គិ​យ​បាចិត្តិយៈ​ទាំង៣០​ ​តាំង​ឡើង​អំពី​សមុដ្ឋាន៦​ ​គឺ​តាំង​ឡើង​អំពី​កាយ​ ​មិនបាន​តាំង​ឡើង​អំពី​វាចា​ ​និង​ចិត្ត​ក៏​មាន​ ​តាំង​ឡើង​អំពី​វាចា​ ​មិនបាន​តាំង​ឡើង​អំពី​កាយ​ ​និង​ចិត្ត​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយ​ ​និង​វាចា​
ថយ | ទំព័រទី ៣៦៩ | បន្ទាប់
ID: 636804158238939356
ទៅកាន់ទំព័រ៖