ព្រះត្រៃបិដក ភាគ ១៣
គឺ ភិក្ខុជាអ្នកមិនមានខ្មាស១ ភិក្ខុល្ងង់១ មិនមែនជាបកតត្ត១។ ភិក្ខុមិនត្រូវសួរវិន័យ ចំពោះភិក្ខុដែលប្រកបដោយអង្គ៣ គឺ ភិក្ខុជាអ្នកមិនមានខ្មាស១ ភិក្ខុល្ងង់១ មិនមែនជាបកតត្ត១។ ភិក្ខុដែលប្រកបដោយអង្គ៣ មិនត្រូវសួរវិន័យ (នឹងភិក្ខុណាមួយ) គឺ ភិក្ខុជាអ្នកមិនមានខ្មាស១ ភិក្ខុល្ងង់១ មិនមែនជាបកតត្ត១។ ភិក្ខុមិនត្រូវដោះស្រាយវិន័យ ចំពោះភិក្ខុដែលប្រកបដោយអង្គ៣ គឺ ភិក្ខុជាអ្នកមិនមានខ្មាស១ ភិក្ខុល្ងង់១ មិនមែនជាបកតត្ត១។ ភិក្ខុដែលប្រកបដោយអង្គ៣ មិនត្រូវដោះស្រាយវិន័យនឹងភិក្ខុណាមួយ គឺ ភិក្ខុជាអ្នកមិនមានខ្មាស១ ភិក្ខុល្ងង់១ មិនមែនជាបកតត្ត១។ ភិក្ខុមិនត្រូវឲ្យការសាកសួរ ដល់ភិក្ខុដែលប្រកបដោយអង្គ៣ គឺ ភិក្ខុជាអ្នកមិនមានខ្មាស១ ភិក្ខុល្ងង់១ មិនមែនជាបកតត្ត១។ ភិក្ខុមិនត្រូវសាកច្ឆាវិន័យជាមួយនឹងភិក្ខុ ដែលប្រកបដោយអង្គ៣ គឺ ភិក្ខុជាអ្នកមិនមានខ្មាស១ ភិក្ខុល្ងង់១ មិនមែនជាបកតត្ត១។ ភិក្ខុដែលប្រកបដោយអង្គ៣ មិនត្រូវឲ្យឧបសម្បទា មិនត្រូវឲ្យនិស្ស័យ មិនត្រូវឲ្យសាមណេរបម្រើខ្លួន គឺ ភិក្ខុជាអ្នកមិនមានខ្មាស១ ភិក្ខុល្ងង់១ មិនមែនជាបកតត្ត១។
ID: 636803453662369881
ទៅកាន់ទំព័រ៖