ព្រះត្រៃបិដក ភាគ ១៣
[៣៣១] អាបត្តិប៉ុន្មាន ដែលព្រះពុទ្ធ ជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា ជាគរុកាបត្តិ ក្នុងវិន័យ សិក្ខាបទប៉ុន្មាន ដែលតាំងឡើងអំពីកាយ និងវាចា រសស្រូវប៉ុន្មាន ដែលគួរឆាន់បាន ក្នុងវេលាវិកាល ការសន្មតិដោយញត្តិចតុត្ថកម្មវាចា មានប៉ុន្មាន។ អាបត្តិ២យ៉ាង ដែលព្រះពុទ្ធ ជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា ជាគរុកាបត្តិ ក្នុងវិន័យ សិក្ខាបទទាំងអស់ សុទ្ធតែតាំងឡើងអំពីកាយ និងវាចា រសស្រូវតែ១ គឺថ្នាំឈ្មោះ លោណសោចិរកៈ(១) ដែលគួរឆាន់បាន ក្នុងវេលាវិកាល ការសន្មតិដោយញត្តិចតុត្ថកម្មវាចា មានតែ១។
[៣៣២] អាបត្តិបារាជិក ដែលតាំងឡើងអំពីកាយ មានប៉ុន្មាន ភូមិនៃសំវាស មានប៉ុន្មាន រាត្រីដាច់ មានដល់ភិក្ខុប៉ុន្មានពួក ព្រះអង្គបញ្ញត្តខ្នាតត្រឹមពីរធ្នាប់ មានប៉ុន្មានសិក្ខាបទ។ អាបត្តិបារាជិក ដែលតាំងឡើងអំពីកាយ មាន២ ភូមិនៃសំវាស មាន២ រាត្រីដាច់ មានដល់ភិក្ខុ២ពួក (ភិក្ខុកំពុងនៅបរិវាស១ ប្រព្រឹត្តមានត្ត១) ព្រះអង្គ ទ្រង់បញ្ញត្តខ្នាតត្រឹមពីរធ្នាប់ មាន២សិក្ខាបទ(២)។
(១) អដ្ឋកថា ថា ត្រូវមើលនយលក្ខណៈ ក្នុងសៀវភៅទី៧ ក្នុងភេសជ្ជក្ខន្ធកៈ ទំព័រ២៥៦។ (២) ព្រះអង្គ ទ្រង់បញ្ញត្ត មិនឲ្យភិក្ខុនីយកម្រាមដៃលាងអង្គជាតឲ្យហួសជាង២ថ្នាំងម្រាមដៃឡើងទៅ អនុញ្ញាតត្រឹមតែ២ថ្នាំងដៃ១ ទ្រង់បញ្ញត្ត មិនឲ្យទុកសក់វែងហួសជាង២ធ្នាប់ឡើងទៅ១។
ID: 636804161425581621
ទៅកាន់ទំព័រ៖