ព្រះត្រៃបិដក ភាគ ១៣

[​៣៣៣​]​ ​ភិក្ខុនី​វាយ​ខ្លួនឯង​ ​ត្រូវអាបត្តិ​ប៉ុន្មាន​ ​សង្ឃ​បែកគ្នា​ ​ដោយ​អាការ​ប៉ុន្មាន​ ​អាបត្តិ​ដែល​ត្រូវជា​ដំបូង​ ​ក្នុង​វិន័យ​នេះ​ ​មាន​ប៉ុន្មាន​ ​ការ​ធ្វើញត្តិ​មាន​ប៉ុន្មាន​។​ ​ភិក្ខុនី​ ​វាយ​ខ្លួនឯង​ ​ត្រូវអាបត្តិ២​ ​សង្ឃ​បែកគ្នា​ដោយ​អាការ២​ ​អាបត្តិ​ដែល​ត្រូវជា​ដំបូង​ ​ក្នុង​វិន័យ​នេះ​ ​មាន២​ ​ការ​ធ្វើញត្តិ​មាន២​។​
​[​៣៣៤​]​ ​ក្នុង​បាណាតិបាត​ ​មាន​អាបត្តិ​ប៉ុន្មាន​ ​អាបត្តិ​បារាជិក​ ​ដែល​តាំង​ឡើង​អំពី​វាចា​ ​មាន​ប៉ុន្មាន​ ​អាបត្តិ​ដែល​ភិក្ខុ​និយាយ​ល្បួង​មាតុគ្រាម​ដោយ​ពាក្យ​អាក្រក់​ ​មាន​ប៉ុន្មាន​ ​អាបត្តិ​ប៉ុន្មាន​ ​ដែល​ភិក្ខុ​ត្រូវ​ ​ព្រោះ​ការដឹកនាំ​បុរស​ ​និង​ស្ត្រី​ ​ឲ្យបាន​គ្នា​ជា​ប្តី​ប្រពន្ធ​។​ ​ក្នុង​បាណាតិបាត​ ​មាន​អាបត្តិ៣​ ​អាបត្តិ​បា​រា​ចិក​ ​ដែល​តាំង​ឡើង​អំពី​វាចា​ ​មាន៣​ ​អាបត្តិ​ដែល​ភិក្ខុ​និយាយ​ល្បួង​មាតុគ្រាម​ ​ដោយ​ពាក្យ​អាក្រក់​ ​មាន៣​ ​អាបត្តិ៣​ ​ត្រូវ​ ​(​ព្រោះ​ការដឹកនាំ​បុរស​ ​និង​ស្ត្រី​ ​ឲ្យបាន​គ្នា​ជា​ប្តី​ប្រពន្ធ​)​។​
ថយ | ទំព័រទី ៣៧៦ | បន្ទាប់
ID: 636804161766801138
ទៅកាន់ទំព័រ៖