ព្រះត្រៃបិដក ភាគ ១៣

[​៣៣៥​]​ ​បុគ្គល​ដែល​មិន​ត្រូវឲ្យ​ឧបសម្បទា​ ​មាន​ប៉ុន្មាន​ពួក​ ​ការសង្គ្រោះ​កម្ម​ ​មាន​ប៉ុន្មាន​ ​បុគ្គល​ដែល​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ត្រូវឲ្យ​វិនាស​ ​មាន​ប៉ុន្មាន​ ​ជន​ប៉ុន្មាន​ពួក​ ​ដែល​ត្រូវ​សូត្រ​កម្មវាចា​តែម្តង​បាន​។​ ​បុគ្គល​ដែល​មិន​ត្រូវឲ្យ​ឧបសម្បទា​ ​មាន៣ពួក​ ​ការសង្គ្រោះ​កម្ម​ ​មាន៣​ ​បុគ្គល​ដែល​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ត្រូវឲ្យ​វិនាស​ ​មាន៣ពួក​ ​ជន៣ពួក​ ​ដែល​ត្រូវ​សូត្រ​កម្មវាចា​តែម្តង​បាន​។​ ​
​[​៣៣៦​]​ ​ក្នុង​អទិន្នាទាន​ ​មាន​អាបត្តិ​ប៉ុន្មាន​ ​អាបត្តិ​ព្រោះ​មេថុន​ជា​បច្ច័យ​ ​មាន​ប៉ុន្មាន​ ​អាបត្តិ​ប៉ុន្មាន​ ​មានដល់​ភិក្ខុ​ដែលកាត់​ ​អាបត្តិ​ប៉ុន្មាន​ ​ដែល​ភិក្ខុ​ត្រូវ​ ​ព្រោះ​ចោល​ជា​បច្ច័យ​។​ ​ក្នុង​អទិន្នាទាន​ ​មាន​អាបត្តិ៣​ ​អាបត្តិ​ព្រោះ​មេថុន​ជា​បច្ច័យ​ ​មាន៤​ ​អាបត្តិ៣​ ​មានដល់​ភិក្ខុ​ដែលកាត់​ ​អាបត្តិ៥​ ​ដែល​ភិក្ខុ​ត្រូវ​ ​ព្រោះ​ចោល​ជា​បច្ច័យ​។​
ថយ | ទំព័រទី ៣៧៧ | បន្ទាប់
ID: 636804162107610631
ទៅកាន់ទំព័រ៖