ព្រះត្រៃបិដក ភាគ ១៣
[៤៦] ឧបោសថមាន៣យ៉ាង គឺចាតុទ្ទសីឧបោសថ១ បណ្ណរសីឧបោសថ១ សាមគ្គីឧបោសថ១។ ឧបោសថមាន៣យ៉ាងដទៃទៀត គឺសង្ឃឧបោសថ១ គណឧបោសថ១ បុគ្គលឧបោសថ១។ ឧបោសថមាន៣យ៉ាងដទៃទៀត គឺសុត្តុទ្ទេសឧបោសថ១ បារិសុទ្ធិឧបោសថ១ អធិដ្ឋានុបោសថ១។ បវារណាមាន៣យ៉ាង គឺ ចាតុទ្ទសីបវារណា១ បណ្ណរសីបវារណា១ សាមគ្គីបវារណា១។ បវារណាមាន៣យ៉ាងដទៃទៀត គឺសង្ឃប្បវារណា១ គណប្បវារណា១ បុគ្គលប្បវារណា១ បវារណាមាន៣យ៉ាងដទៃទៀត គឺតេវាចិកាបវារណា១ ទ្វេវាចិកាបវារណា១ សមានវស្សិកាបវារណា១។ បុគ្គលឈមមុខទៅកាន់អបាយ ទៅកាន់នរក មាន៣ពួក គឺ បុគ្គលមិនមែនជាអ្នកប្រព្រឹត្តព្រហ្មចារ្យ តែប្តេជ្ញាថា ជាអ្នកប្រព្រឹត្តព្រហ្មចារ្យ១ បុគ្គលចោទព្រហ្មចារីបុគ្គលដ៏បរិសុទ្ធ ដែលជាអ្នកប្រព្រឹត្តព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ ដោយព្រហ្មចរិយធម៌មិនមានមូល១ បុគ្គលណាមួយមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ទោសក្នុងកាមគុណមិនមានដូច្នេះ បុគ្គលនោះ តែងដល់នូវការសេពគប់ នូវកាមទាំងឡាយ១ ព្រោះមិនលះលទ្ធិនេះចេញ។ មូលនៃអកុសលមាន៣យ៉ាងគឺ លោភៈ ជាមូលនៃអកុសល១ ទោសៈ
ID: 636803453936615567
ទៅកាន់ទំព័រ៖