ព្រះត្រៃបិដក ភាគ ១៣

​[​៣៤៣​]​ ​ព្រះពុទ្ធ​ជា​អាទិច្ចវង្ស​ ​ទ្រង់​ត្រាស់​ទុក​ថា​ ​ភិក្ខុ​ត្រូវអាបត្តិ​បាចិត្តិយៈ​ទាំងអស់​ប៉ុន្មាន​ ​ដែល​មាន​វត្ថុ​ផ្សេង​ៗ​គ្នា​ ​ហើយ​គួរ​សំដែង​ដោយ​វាចា​ប៉ុន្មាន​ដង​បាន​។​ ​ព្រះពុទ្ធ​ជា​អាទិច្ចវង្ស​ ​ទ្រង់​ត្រាស់​ទុក​មក​ថា​ ​ភិក្ខុ​ត្រូវអាបត្តិ​បាចិត្តិយៈ​ទាំងអស់៩​ ​ដែល​មាន​វត្ថុ​ផ្សេង​ៗ​គ្នា​ ​ហើយ​គួរ​សំដែង​ដោយ​វាចា​តែម្តង​បាន​។​
​[​៣៤៤​]​ ​ព្រះពុទ្ធ​ជា​អាទិច្ចវង្ស​ ​ទ្រង់​ត្រាស់​ទុក​មក​ថា​ ​ភិក្ខុ​ត្រូវអាបត្តិ​បាចិត្តិយៈ​ទាំងអស់​ប៉ុន្មាន​ ​ដែល​មាន​វត្ថុ​ផ្សេង​ៗ​គ្នា​ ​ហើយ​គួរ​ប្រាប់​អ្វី​ ​ទើប​សំដែង​បាន​។​ ​ព្រះពុទ្ធ​ជា​អាទិច្ចវង្ស​ ​ទ្រង់​ត្រាស់​ទុក​មក​ថា​ ​ភិក្ខុ​ត្រូវអាបត្តិ​បាចិត្តិយៈ​ទាំងអស់៥​ ​ដែល​មាន​វត្ថុ​ផ្សេង​ៗ​គ្នា​ ​ហើយ​គួរ​ប្រាប់​វត្ថុ​ ​ទើប​សំដែង​បាន​។​
ថយ | ទំព័រទី ៣៨១ | បន្ទាប់
ID: 636804163347611555
ទៅកាន់ទំព័រ៖