ព្រះត្រៃបិដក ភាគ ១៣

[​៣៤៩​]​ ​អាបត្តិ​ដែល​តាំង​ឡើង​អំពី​កាយ​ ​ហើយ​ត្រូវតែ​ក្នុង​រាត្រី​ ​មាន​ប៉ុន្មាន​ ​អាបត្តិ​ដែល​តាំង​ឡើង​អំពី​កាយ​ ​ហើយ​ត្រូវតែ​ក្នុង​វេលា​ថ្ងៃ​ ​មាន​ប៉ុន្មាន​ ​អាបត្តិ​ប៉ុន្មាន​ ​ដែល​ត្រូវ​ព្រោះ​គយគន់​ ​អាបត្តិ​ប៉ុន្មាន​ ​ដែល​ត្រូវ​ ​ព្រោះ​បិណ្ឌបាត​ជា​បច្ច័យ​។​ ​អាបត្តិ​ដែល​តាំង​ឡើង​អំពី​កាយ​ ​ហើយ​ត្រូវតែ​ក្នុង​រាត្រី​ ​មាន២​ ​អាបត្តិ​ដែល​តាំង​ឡើង​អំពី​កាយ​ ​ហើយ​ត្រូវតែ​ក្នុង​វេលា​ថ្ងៃ​ ​មាន២​ ​អាបត្តិ​តែ១​ ​ដែល​ត្រូវ​ព្រោះ​គយគន់​ ​(​មើល​អង្គជាត​មាតុគ្រាម​ ​ដោយ​តម្រេក​)​ ​អាបត្តិ​តែ១​ ​ដែល​ត្រូវ​ ​ព្រោះ​បិណ្ឌបាត​ជា​បច្ច័យ​(​១​)​ ​។​
​[​៣៥០​]​ ​ភិក្ខុ​ឃើញ​អានិសង្ស​ប៉ុន្មាន​ ​ទើប​សំដែងធម៌​ដល់​អ្នកដទៃ​ដោយ​សទ្ធា​ ​ឧក្ខិ​ត្ត​ក​ភិក្ខុ​ ​(​ភិក្ខុ​ដែល​សង្ឃ​លើក​វត្ត​)​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​មាន​ប៉ុន្មាន​ ​ការប្រព្រឹត្ត​វត្ត​ដោយ​ប្រពៃ​ ​មាន​ប៉ុន្មាន​។​ ​ភិក្ខុ​ឃើញ​អានិសង្ស៨យ៉ាង​ ​ទើប​សំដែងធម៌​ដល់​អ្នកដទៃ​ដោយ​សទ្ធា​ ​ឧក្ខិ​ត្ត​ក​ភិក្ខុ​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​មាន៣ពួក​ ​ការប្រព្រឹត្ត​វត្ត​ដោយ​ប្រពៃ​ ​មាន៤៣​។​

​(​១​)​ ​អដ្ឋកថា​ថា​ ​អាបត្តិ​តែ១​ ​ដែល​ត្រូវ​ព្រោះ​បិណ្ឌបាត​ជា​បច្ច័យ​នោះ​គឺ​ ​ភិក្ខុ​សំឡឹង​មើល​មុខ​ស្ត្រី​ ​ដែល​ប្រគេន​ចង្ហាន់​ ​ត្រូវ​ទុក្កដ​។​ ​ដោយហោចទៅ​ ​សូម្បីតែ​សំឡឹង​មើល​មុខ​សាមណេរ​ ​ដែល​កំពុង​ប្រគេន​បបរ​ ​ឬ​ម្ហូបក្រៀម​ ​ក៏​ត្រូវ​ទុក្កដ​ដែរ​។​ ​ប៉ុន្តែ​ក្នុង​កុរុ​ន្ទី​ ​លោក​កែ​ក្នុង​បទ​ថា​ ​អាបត្តិ​តែ១​ ​ដែល​ត្រូវ​ព្រោះ​បិណ្ឌបាត​ជា​បច្ច័យ​នោះ​ ​គឺ​ភិក្ខុ​ឆាន់​បិណ្ឌបាត​ ​ដែល​ភិក្ខុនី​ចាត់ចែង​ ​ត្រូវ​បាចិត្តិយៈ​។​ ​(​ពាក្យ​ក្នុង​កុរុ​ន្ទី​នេះ​ ​ត្រូវគ្នា​នឹង​បរិ​បា​ចន​សិក្ខាបទ​ ​ក្នុង​មហា​វិភង្គ​)​។​
ថយ | ទំព័រទី ៣៨៤ | បន្ទាប់
ID: 636804164695178631
ទៅកាន់ទំព័រ៖