ព្រះត្រៃបិដក ភាគ ១៣

[​៣៥៣​]​ ​ឧបសម្បទា​ ​(​របស់​ភិក្ខុនី​)​ ​ប្រកបដោយ​កម្មវាចា​ប៉ុន្មាន​ ​ភិក្ខុនី​ត្រូវ​ក្រោក​ទទួល​ ​ចំពោះ​ភិក្ខុនី​ប៉ុន្មាន​ពួក​ ​ត្រូវឲ្យ​អាសនៈ​ ​ដល់​ភិក្ខុនី​ប៉ុន្មាន​ពួក​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ប៉ុន្មាន​ ​ទើប​គួរ​ប្រដៅ​ភិក្ខុនី​បាន​។​ ​ឧបសម្បទា​ ​(​របស់​ភិក្ខុនី​)​ ​ប្រកបដោយ​កម្មវាចា៨​ ​ភិក្ខុនី​ត្រូវ​ក្រោក​ទទួល​ ​ចំពោះ​ភិក្ខុនី៨ពួក​ ​ត្រូវឲ្យ​អាសនៈ​ ​ដល់​ភិក្ខុនី៨ពួក​ ​ភិក្ខុ​ប្រកបដោយ​អង្គ៨​ ​ទើប​គួរ​ប្រដៅ​ភិក្ខុនី​បាន​។​ ​
​[​៣៥៤​]​ ​ឆេ​ជ្ជ​វត្ថុ​ ​(​វត្ថុជា​ហេតុ​ឲ្យ​ដាច់​ចាក​ភិក្ខុភាវៈ​)​ ​មានដល់​បុគ្គល​ប៉ុន្មាន​ពួក​ ​អាបត្តិ​ថុល្លច្ច័យ​ ​មានដល់​បុគ្គល​ប៉ុន្មាន​ពួក​ ​អនាបត្តិ​ ​មានដល់​បុគ្គល​ប៉ុន្មាន​ពួក​ ​អាបត្តិ​ ​និង​អនាបត្តិ​ទាំងអស់​ ​(​នេះ​)​ ​មាន​វត្ថុ​តែមួយ​ទេ​ឬ​។​ ​ឆេ​ជ្ជ​វត្ថុ​ ​មានដល់​បុគ្គល១ពួក​ ​អាបត្តិ​ថុល្លច្ច័យ​ ​មានដល់​បុគ្គល៤ពួក​ ​អនាបត្តិ​ ​មានដល់​បុគ្គល៤ពួក​ ​អាបត្តិ​ ​និង​អនាបត្តិ​ទាំងអស់​ ​(​នេះ​)​ ​មាន​វត្ថុ​តែ១​។​
ថយ | ទំព័រទី ៣៨៦ | បន្ទាប់
ID: 636804165404319192
ទៅកាន់ទំព័រ៖