ព្រះត្រៃបិដក ភាគ ១៣

ជា​មូល​នៃ​អកុសល១​ ​មោហៈ​ ​ជា​មូល​នៃ​អកុសល១​។​ ​មូល​នៃ​កុសល​ ​មាន៣យ៉ាងគឺ​ ​អលោភៈ​ ​ជា​មូល​នៃ​កុសល១​ ​អទោសៈ​ ​ជា​មូល​នៃ​កុសល១​ ​អមោហៈ​ ​ជា​មូល​នៃ​កុសល១​។​ ​ទុច្ចរិត​មាន៣យ៉ាង​ ​គឺ​ ​កាយទុច្ចរិត១​ ​វចីទុច្ចរិត១​ ​មនោ​ទុច្ចរិត១​។​ ​សុចរិត​មាន៣យ៉ាងគឺ​ ​កាយសុចរិត១​ ​វចីសុចរិត១​ ​មនោសុចរិត១​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញត្ត​តិក​ភោជន​សិក្ខាបទ​ ​ក្នុង​ត្រកូល​ទាំងឡាយ​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍៣យ៉ាង​ ​គឺ​ ​ដើម្បី​ផ្ទញ់ផ្ទាល់​បុគ្គល​ឥត​ខ្មាស១​ ​ដើម្បី​នៅ​សប្បាយ​ដល់​ភិក្ខុ​អ្នកមានសីល​ជាទីស្រឡាញ់​ ​ដោយ​ទ្រង់​ត្រិះរិះ​ថា​ ​ភិក្ខុ​ប្រាថ្នា​លាមក​ទាំងឡាយ​កុំ​ទំ​លាយ​សង្ឃ​ ​ព្រោះ​អាស្រ័យ​ពួក១​ ​ដើម្បី​អនុគ្រោះ​ដល់​ត្រកូល១​។​ ​ទេវទត្ត​ត្រូវ​អសទ្ធម្ម៣ប្រការ​ ​គ្រប​សង្កត់​ ​រួប​រិត​ចិត្ត​ ​ហើយក៏​ទៅកាន់​អបាយ​ ​ទៅកាន់​នរក​ ​តាំងនៅ​អស់​ក័ល្ប​ ​កែខ្លួន​លែង​បាន​ ​(​អសទ្ធម្ម៣ប្រការ​នោះ​គឺ​)​ ​សេចក្តី​ប្រាថ្នា​លាមក១​ ​មាន​មិត្រ​លាមក១​ ​ទេវទត្ត​នោះ​ ​បានសម្រេច​គុណវិសេស​ត្រឹម​ជាន់​ទាប​ ​តែ​ដល់​នូវ​សេចក្តី​សាបសូន្យ​ ​ក្នុង​ចន្លោះ​វិញ១​។​ ​សម្មតិ​មាន៣យ៉ាងគឺ​ ​ទណ្ឌ​សម្មតិ១​ ​សិ​ក្កា​សម្មតិ១​ ​ទណ្ឌ​សិ​ក្កា​សម្មតិ១​។​ ​ទ្រនាប់ជើង​ ​ដែល​សម្រាប់​ដំ​កល់​ទុកជា​និច្ច​ ​មិន​ត្រូវ​ធ្វើឲ្យ​ឃ្លាតចាក​កន្លែង​មាន៣គឺ​ ​ទ្រនាប់​សម្រាប់​បន្ទោបង់​វច្ចៈ១​ ​ទ្រនាប់​សម្រាប់​បន្ទោបង់​បស្សាវៈ១​ ​
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 636803454174699184
ទៅកាន់ទំព័រ៖