ព្រះត្រៃបិដក ភាគ ១៣
[៣៦១] កម្មមានប៉ុន្មាន ដែលព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ក្នុងវិន័យវត្ថុ ក្នុងនគរចម្បា (កម្មនោះ) ប្រកបដោយធម៌ មានប៉ុន្មាន មិនប្រកបដោយធម៌ មានប៉ុន្មាន។ កម្មមាន៦ ដែលព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ក្នុងវិន័យវត្ថុ ក្នុងនគរចម្បា បណ្តាកម្មទាំង៦នេះ ព្រះពុទ្ធ ជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា ប្រកបដោយធម៌ មានតែ១ពួក មិនប្រកបដោយធម៌ មាន៥។
[៣៦២] កម្មមានប៉ុន្មាន ដែលព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ក្នុងវិនយវត្ថុ ក្នុងនគរចម្បា (កម្មនោះ) ប្រកបដោយធម៌ មានប៉ុន្មាន មិនប្រកបដោយធម៌ មានប៉ុន្មាន។ កម្ម៤ ដែលព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ក្នុងវិនយវត្ថុ ក្នុងនគរចម្បា
ID: 636804166791528536
ទៅកាន់ទំព័រ៖