ព្រះត្រៃបិដក ភាគ ១៣

ព្រះពុទ្ធ​ជា​អាទិច្ចវង្ស​ ​ទ្រង់​ត្រាស់​ថា​ ​បុគ្គល១៤៤ពួក​(​១​)​ ​ដែល​បំបែក​សង្ឃ​ ​តែង​ទៅ​កើត​ក្នុង​អបាយ​ ​ទៅ​កើត​ក្នុង​នរក​ ​ឋិតនៅ​អស់១កប្ប​ ​ចូរ​លោក​ស្តាប់​វិស័យ​របស់ខ្ញុំ​ ​ដែល​ជា​អ្នកដឹង​ច្បាស់​នូវ​វិន័យ​ចុះ​។​
​[​៣៦៥​]​ ​ព្រះពុទ្ធ​ជា​អាទិច្ចវង្ស​ ​ទ្រង់​ត្រាស់​ថា​ ​បុគ្គល​ប៉ុន្មាន​ពួក​ ​ដែល​មិនកើត​ក្នុង​អបាយ​ ​ខ្ញុំ​នឹង​ចាំ​ស្តាប់​នូវ​វិស័យ​របស់​អ្នក​ ​ដែល​ជា​អ្នក​ជ្រាប​ច្បាស់​នូវ​វិន័យ​។​ ​ព្រះពុទ្ធ​ជា​អាទិច្ចវង្ស​ ​ទ្រង់​ត្រាស់​ថា​ ​បុគ្គល១៨ពួក​ ​ដែល​មិនទៅ​កើត​ក្នុង​អបាយ​ ​ចូរ​អ្នក​ស្តាប់​នូវ​វិស័យ​របស់ខ្ញុំ​ ​ដែល​ជា​អ្នកដឹង​ច្បាស់​នូវ​វិន័យ​ចុះ​។​

​(​១​)​ ​អដ្ឋកថា​ ​ថា​ ​បុគ្គល១៤៤ពួក​នោះ​ ​គឺ​យក​បុគ្គល៨ពួក​ ​ទៅ​គុណ​នឹង​ភេទ​ករ​វត្ថុ១៨យ៉ាង​ ​ត្រូវជា១៤៤ពួក​ ​ៗទី១​ ​គឺ​ភិក្ខុ​សំដែង​នូវ​អធម៌​ ​ថា​ជា​ធម៌​ ​មាន៨យ៉ាង​ទៀត​ ​គឺ​បុគ្គល​យល់ឃើញ​ក្នុង​អធម៌​នោះ​ ​ថា​ជា​អធម៌​មែន​ ​យល់ឃើញ​ក្នុង​ការ​បំបែក​ ​ថា​ជា​អធម៌​ដែរ១​ ​យល់ឃើញ​ក្នុង​អធម៌​នោះ​ ​ថា​ជា​អធម៌​មែន​ ​តែ​យល់ឃើញ​ក្នុង​ការ​បំបែក​ ​ថា​ជា​ធម៌​ទៅវិញ១​ ​យល់ឃើញ​ក្នុង​អធម៌​នោះ​ ​ថា​ជា​អធម៌​មែន​ ​តែ​សង្ស័យ​ក្នុង​ការ​បំបែក១​ ​យល់ឃើញ​ក្នុង​អធម៌​នោះ​ ​ថា​ជា​ធម៌​ទៅវិញ​ ​តែ​យល់ឃើញ​ក្នុង​ការ​បំបែក​ ​ថា​ជា​អធម៌១​ ​យល់ឃើញ​ក្នុង​អធម៌​នោះ​ ​ថា​ជា​ធម៌​ទៅវិញ​ ​តែ​សង្ស័យ​ក្នុង​ការ​បំបែក១​ ​សង្ស័យ​ក្នុង​អធម៌​នោះ​ ​យល់ឃើញ​ក្នុង​ការ​បំបែក​ ​ថា​ជា​អធម៌​មែន១​ ​សង្ស័យ​ក្នុង​អធម៌​នោះ​ ​យល់ឃើញ​ក្នុង​ការ​បំបែក​ ​ថា​ជា​ធម៌​ទៅវិញ១​ ​សង្ស័យ​ក្នុង​អធម៌​នោះ​ ​និង​សង្ស័យ​ក្នុង​ការ​បំបែក១​។​ ​នេះ​ជា​បុគ្គល​ពួក​ទី១​ ​ឯ​បុគ្គល​ពួក​ទី២​ ​រហូតដល់១៤៤នោះ​ ​ក៏​មាន​សេច​ក្តី​ប្រហែល​ៗ​គ្នា​ដែរ​ ​(​សេចក្តី​ពិស្តារ​ ​មាន​ក្នុង​សង្ឃ​ភេ​ទក្ខន្ធ​កៈ​)​។​
ថយ | ទំព័រទី ៣៩២ | បន្ទាប់
ID: 636804168204809371
ទៅកាន់ទំព័រ៖